ប្រេស៊ីល ៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កាលពីថ្ងៃអង្គារបានប្រកាសថាលោកនឹងផ្តល់ជំនួយហិរញ្ញវត្ថុបន្ទាន់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយវីរុសឆ្លងCOVID-19 រហូតដល់ដំណាច់ឆ្នាំ។ នេះបើយោងតាមប្រភពពីស៊ិនហួរ។អ្នកដែលបានបាត់បង់ការងារឬរកប្រាក់ចំណូលតិចដោយសារវិធានការចាក់សោរប្រទេសនឹងទទួលបានប្រាក់ប្រចាំខែចំនួន៣០០ លុយប្រេស៊ីល (ប្រហែល៥៦ដុល្លារអាមេរិក) សម្រាប់រយៈពេល៤ខែនៅសល់ក្នុងឆ្នាំនេះ។ជំនួយនេះនឹងផ្តល់ដល់កម្មករនៅក្នុងវិស័យក្រៅផ្លូវការសហគ្រិនខ្នាតតូចបុគ្គលដែលធ្វើការដោយខ្លួនឯងនិងអ្នកគ្មានការងារធ្វើក្នុងកំឡុងពេលមានវិបត្តិកូវីដ១៩។ ការទូទាត់គ្រាអាសន្នដំបូងដែលបានចាប់ផ្តើមក្នុងខែមេសាទទួលបានប្រាក់ប្រចាំខែចំនួន៦០០លុយប្រេស៊ីល (ប្រហែល ១១២ ដុល្លារសហរដ្ឋអាមេរិក)។យោងតាមតួលេខរបស់រដ្ឋាភិបាលប្រេស៊ីលបានឲ្យដឹងថាប្រជាជនសរុបចំនួន ៦៧,២ លាននាក់បានទទួលជំនួយបន្ទាន់ហើយ ប្រជាជនប្រមាណ ៤,៤ លានគ្រួសារបានទទួលជំនួយក្នុងខែកក្កដា៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា