ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបន្តជំរុញគ្រប់អង្គភាពចំណុះរបស់ខ្លួន ឱ្យបន្តខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP 2015-2025) ពាក់កណ្តាលអាណត្តិ និងការកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេសថ្មី ដែលនេះជាគោលនយោបាយយុទ្ធសាស្ត្រកំណើនថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា។ការជំរុញបែបនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្តីពី ការផ្តល់របាយការណ៍គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP 2015-2025) ពាក់កណ្តាលអាណត្តិ និងការកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេសថ្មី នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងពាណិជ្ជកម្មចំនួន១៣ និងតំណាងវាគ្មិន មកពីលេខាធិការដ្ឋាន IDP នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាច្រើនរូបទៀត។ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ និងថ្លែងពីគោលបំណងនៃកិច្ចប្រជុំ គឺផ្សព្វផ្សាយអំពីទម្រង់របាយការណ៍ថ្មី ជូនដល់អ្នកចូលរួម ពិសេសការកំណត់នូវសូចនាករគោលថ្មីក្នុងការតាមដាន និងវាយតម្លៃពាក់កណ្តាលអាណត្តិរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តគោលនយោបាយ IDP 2015-2025 បន្ថែមពីនេះ គឺដើមី្បរៀបចំកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារIDPថ្មី ក្នុងក្របខណ្ឌក្រសួង។ក្នុងឱកាសនោះលោក ជួប ឋិតឋេរឬទ្ធិ អនុប្រធាននាយកដ្ឋានវិភាគយុទ្ធសាស្រ្តនៃវិនិយោគឯកជន បានចូលរួមធ្វើបទបង្ហាញពាក់ព័ន្ធនឹងសាវតានៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក៏ដូចជាបង្ហាញនូវទម្រង់របាយការណ៍ថ្មី ដែលត្រូវបានកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត សម្រាប់ជូនគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធបំពេញ ដើម្បីប្រមូលទិន្នន័យដាក់បញ្ចូលក្នុងរបាយការណ៍តាមដាន និងវាយតម្លៃពាក់កណ្តាលអាណត្តិ ត្រៀមរៀបចំជារបាយការណ៍ស្តីពីវឌ្ឍនភាពឧស្សាហកម្មកម្ពុជា ដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ។ជាលទ្ធផល គ្រប់ភាគីចូលរួមទាំងអស់បានឯកភាពគ្នា ក្នុងការពិនិត្យរៀបចំតាមសូចនាករគោលថ្មីដែលបានកំណត់ និងបន្ថែមធាតុចូលលើរបាយការណ៍ពាក់កណ្តាលអាណ្ណត្តិនៃគោលនយោបាយ IDP 2015-2025 ទាំង៨ចំណុច ដែលក្រសួងពាណិជ្ជកម្មជាស្ថាប័នឈានមុខអនុវត្តន៍។ បន្ទាប់មកអង្គប្រជុំបានកំណត់ទិសដៅបន្ត និងឯកភាពលើសមាសភាពកែសម្រួលថ្មី សម្រាប់ជាជនបង្គោលទទួលខុសត្រូវអនុវត្តន៍លើការងារ IDP៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា