នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនារសៀលម៉ោង ១៥:០០ នាទី ថ្ងៃព្រហស្បតិ៍១រោចខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីសនិងភ្នាក់ងារកុងស៊ុលស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីក្នុងគោលបំណងសម្តែងការគួរសមនិងពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មនៅកម្ពុជា។ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសស្វីសដែលបាននិងកំពុងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយកម្ពុជាលើគ្រប់វិស័យ។ជាពិសេសវិស័យកសិកម្មដោយភាគីស្វីសបានបន្តការអនុវត្តគម្រោង ប្រើប្រាស់ប្រព័ន្ធព័ត៌មានផ្កាយរណបជាមូលដ្ឋាននិងការធានារ៉ាប់រងដំណាំស្រូវក្នុងប្រទេសកម្ពុជា RIICE តាំងពីឆ្នាំ២០១២។ដោយទទួលបានលទ្ធផលជាផ្លែផ្កាភាគីស្វីសបានបន្តការអនុវត្តគម្រោងនេះជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដែលបច្ចុប្បន្ននេះបានឈានដល់ជំហានទី៣២០១៩~២០២១ក្នុងគោលបំណងគ្រប់គ្រងគ្រោះធម្មជាតិដែលប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវនិងស្វែងយល់ព័ត៌មានទិន្នន័យមួយចំនួនទៀតដូចជាផ្ទៃដីដាំដុះជាក់ស្តែងពេលវេលាចាប់ផ្តើមរដូវដាំដុះ កម្រិតកំពូលនៃរដូវដាំដុះការព្យាករណ៍ទិន្នផលពាក់កណ្តាលរដូវ ការប៉ាន់ស្មានទិន្នផលពេលប្រមូលផល និងការវាយតម្លៃការបាត់បង់ដោយសារគ្រោះធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាបច្ចេកវិទ្យានិងព័ត៌មានទាំងអស់នេះគឺមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីជំនាញក្នុងការផ្តល់ទិន្នន័យនិងព័ត៌មានដល់ប្រជាកសិករហើយពិតជាស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញការអនុវត្តទំនើបកម្មកសិកម្មយន្តុបនីយកម្មកសិកម្មការធ្វើកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់ដាំដុះ ជាពិសេសលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម និងតម្លៃបន្ថែម។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ភាគីស្វីស បន្តផ្តល់កិច្ចសហការដល់ក្រសួងលើការងារខាងលើ និងពិនិត្យលទ្ធភាពពង្រឹងសមត្ថភាពមន្ត្រីនិងប្រជាកសិករ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាប្រព័ន្ធស្រោចស្រពដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះទឹកបង្កដោយការប្រែប្រួលអាកាសធាតុនិងជំរុញការសិក្សាស្រាវជ្រាវនិងផលិតពូជគ្រឹះដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។លោក Markus Buerli បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងដែលបាននិងបន្តអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយប្រសិទ្ធភាព តាមរយៈការជំរុញផលិតកម្មក្នុងស្រុក ជាពិសេសក្នុងដំណាក់កាលនៃជំងឺវីរុសកូវីដ-១៩។ លោកក៏ឯកភាពចំពោះកង្វល់របស់ឯកឧត្តមរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបញ្ហាកង្វះទឹក និងកម្ពស់ទឹកនៅទន្លេមេគង្គមានកម្រិតទាបនៅឡើយ ដែលអាចជះឥទ្ធិពលដល់ការងារបង្កបង្កើនផលក្នុងឆ្នាំនេះ។ ហេតុដូច្នេះ ភាគីស្វីសកំពុងធ្វើការពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍មួយដែលកំពុងប្រតិបត្តិការនៅកម្ពុជាផងដែរ ដើម្បីរៀបចំគម្រោងឧបត្ថម្ភរយៈពេលខ្លី ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធស្រោចស្រពដល់កសិករ។ មួយវិញទៀត ដោយពិនិត្យឃើញថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងអនុវត្តគម្រោង RIICE ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ភាគីស្វីសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងដោយគ្រោងនឹងចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងមួយផ្សេងទៀត ដែលជាគម្រោងជំរុញខ្សែច្រវាក់ផលិតកម្មដំណាំសាកវប្បកម្ម ហៅថាគម្រោងបន្លែ ផ្លែឈើកម្ពុជា CHAIN ជំហានទី៣ពីខែមករាឆ្នាំ២០២១ដល់ខែធ្នូឆ្នាំ២០២២។ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរក៏បានលើកប្រធានបទមួយចំនួនទៀតមកពិភាក្សាផងដែរ ដូចជាវឌ្ឍនភាពនៃការធ្វើវិសោធនកម្មច្បាប់ជលផល និងច្បាប់ព្រៃឈើផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា