ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
​ឃុំខ្លួន​បុរស​ម្នាក់​ដែល​គំរាម​បញ្ចេញ​រូបភាព​រួម​រ័ក្ស​ដោយ​ទារប្រាក់​១០​លាន​រៀល​ពី​នារី​ជាស​ង្សា
Fri,04 September 2020 (Time 08:58 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 552នាក់)

ដោយ​៖​សុខុម​ស្ទឹងត្រែង​៖​កាលពី​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០២០​បុរស​ម្នាក់​គំរាម​បញ្ចេញ​video​រួមភេទ​ជាមួយ​នារី​ម្នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការខេត្ត​ស្ទឹងត្រែង​សម្រេច​ចោទប្រកាន់​ពីបទ​គំរាមកំហែង​កេ​រ្ត៍​ដាក់ពន្ធនាគារ​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​សូមបញ្ជាក់ថា​ជនជាប់ចោទ​ឈ្មោះ​ចាន់​ភ័​ត្រា​អាយុ​២៤​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​ក្រោម​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​បច្ចុប្បន្ន​រស់នៅ​ភូមិ​លើ​ឃុំ​ថា​ឡា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០២០​។​

ក្រោយពី​ជនជាប់ចោទ​នេះ​បាន​ប្រើ​រូបភាព​គំរាម​ទារប្រាក់​ទៅលើ​នារី​ម្នាក់​ដែលជា​សង្សារ​ដោយ​លួចលាក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​បុរស​នេះ​បាន​ប្រើ​រូបភាព​គំរាម​បញ្ចេញ​វីដេអូ​រួមភេទ​ទារប្រាក់​ចំនួន​១០​លាន​រៀល​ពី​នារី​ជា​ដៃគូ​សង្សារ​។​ប៉ុន្តែ​នារី​ដែលជា​សង្សារ​បានដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ចោទប្រកាន់​ទៅលើ​បុរស​ជា​សង្សារ​របស់ខ្លួន​កាលពី​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០២០​។​

​បន្ទាប់ពី​នារី​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​រួចមក​ខាង​កម្លាំង​នគរបាល​ខេត្ត​ក៏បាន​ស៊ើបអង្កេត​និង​ប្រើ​នីតិវិធី​ដើម្បី​ចាប់ខ្លួន​បុរស​រូបនោះ​។​ក្រោយពី​ឃាត់ខ្លួន​រួច​ហើយក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០២០​លោក​អួ​ង​វុ​ទ្ធា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តស្ទឹងត្រែង​បានសម្រេច​ចោទប្រកាន់​ឈ្មោះ​ចាន់​ភ័​ត្រា​ពីបទ​គំរាមកំហែង​កេ​រ្ត៍​ប្រព្រឹត្ត​នៅ​ភូមិ​ស្រែ​ពោធិ៍​សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
289 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3026 នាក់
ខែនេះ :
9863 នាក់
3 ខែនេះ :
31403 នាក់
សរុប :
487268 នាក់