ខេត្តក្រចេះ ៖ នាឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេស ស្ថិតក្នុងភាពសប្បាយរីកក្នុងការធ្វើបុណ្យដាក់ទានទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរប្រកបទៅដោយសុខសន្តិភាព ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌនាពេលនេះ, កាលពីថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ និងឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញចុះសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋតាមបណ្ដាវត្តមួយចំនួននៅក្នុងស្រុកព្រែកប្រសប់ ដោយមានអមដំណើរពីសមាជិក សមាជិការនៃក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ។ក្នុងឱកាសបំពេញបេសកកម្មចុះសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋតាមបណ្ដាវត្តនីមួយៗនាពេលនេះ ឯកឧត្ដម ព្រុំ សុខា មានប្រសាសន៍បញ្ជាក់ប្រគេនជូនព្រះសង្ឃ លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទពីការខិតខំប្រឹងប្រែងជំនៈគ្រប់ឧបសគ្គបញ្ចប់សង្គ្រាមរុំារ៉ៃជាច្រើនឆ្នាំ រហូតដណ្ដើមបានជោគជ័យជាច្រើនទាំងឆាកជាតិ និងអន្តរជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ឯកឧត្តមបន្តថា កត្តាទាំងនេះហើយដែលធ្វើឲ្យប្រទេសជាតិទទួលបានសន្តិភាព និងបង្កលក្ខណៈជូនដល់ប្រជាពលរដ្ឋបានធ្វើបុណ្យទានដោយគ្មានការភិតភ័យ និងប្រកបមុខរបបអាជីកម្មទៅតាមសមត្ថភាពដែលធ្វើបានដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យមានជីវភាពល្អប្រសើរ និងសទ្ធាជ្រះថ្លាបានបរិចាគធនធានផ្ទាល់ខ្លួន ហើយនិងបានរួមចំណែកកសាង និងអភិវឌ្ឍសង្គមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រឲ្យមានការរីកចម្រើនជាលំដាប់។ជាមួយគ្នានោះ ឯកឧត្ដមមានប្រសាសន៍ក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការ និងការពារ ជំងឺឆ្លងវីរុសកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដោយអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការមួយចំនួនក្នុងការបន្តការពារការចម្លងវីរុសកូវីដ-១៩ និងការ ការ ពារពុលអាហារ។ ត្រូវពាក់ម៉ាស់ រក្សាអនាម័យ លាងដៃនឹងសាប៊ូ អាល់កុល ឬជែលឲ្យបានជាប្រចាំ ហើយរក្សាគម្លាតដើម្បីសុវត្ថិភាព និងបង្ការការឆ្លងវីរុសកូរ៉ូណាដែលហៅថា កូវីដ១៩ និងប្រកាន់យកជម្រើសជួបជុំគ្រួសារ ឬការធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពដើម្បីចៀសផុតពីការឆ្លងវីរុសដ៏ រាតត្បាតនេះដល់សហគមន៍យើង។ក្នុងឱកាសដែរនោះ ឯកឧត្ដមក៏បានអំពាវនាវសូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ និងត្រូវអប់រំកូនចៅឲ្យខិតខំរៀនសូត្រជៀសឲ្យឆ្ងាយពីសេពគ្រឿងញៀន និងអំពើផ្សេងៗដែលសង្គមស្អប់ខ្ពើម ហើយខិតខំបង្កើនមុខរបររកចំណូលប្រចាំថ្ងៃឲ្យបានកាន់តែប្រសើរបន្ថែមទៀតសម្រាប់ជីវភាពគ្រួសារ។ ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ត្រូវតែបង្កលក្ខណៈធានាសុវត្ថិភាពសណ្តាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋឲ្យបានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។សូមបញ្ជាក់ថា ក្នុងដំណើបំពេញបេសកកម្មនេះដែរ ឯកឧត្ដមបាននាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់ ស្លាដក និងបច្ច័យមួយចំនួនវេរប្រគេនដល់ព្រះសង្ឃទាំង៣វត្តដើម្បីរួមចំណែកក្នុងការអភិវឌ្ឍក្នុងវត្តបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា