ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សម្តេច ហេង សំរិន ជំរុញអាស៊ានធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩
Tue,08 September 2020 (Time 08:58 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 554នាក់)

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញដល់ ប្រទេសអាស៊ាន ធ្វើសមាហរណកម្មតំបន់ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រួលដល់លំហូរ ទំនិញ សេវាកម្ម និងប្រជាជន នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដ៍ធ្ងន់ធ្ងរ ដោយសារជំងឺ កូវីដ១៩នេះ ។

ក្នុងសុន្ទរកថាគន្លឹះ ថ្លែងទៅកាន់ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ ដែលសភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់បន្ថែមថា ការរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោក បាននាំមកនូវបញ្ហាប្រឈម ជាច្រើន ដែលមិនធ្លាប់មានពីមុនមក ដូចជា សុវត្ថិភាព សុខភាពសារធារណៈ ការបង្អាក់ ការប្រមូលផ្តុំ និងដំណើរការ នៃសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសបានបង្កផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលលោក។

សម្តេចបានកោតសរសើរចំពោះរដ្ឋសភាវៀតណាមខិតខំពុះពារ រៀបចំមហាសន្និបាតអាយប៉ាលើកទី៤១នេះ បានយ៉ាងល្អ និងជោគជ័យទោះបីមានជំងឺកូវីដ១៩នេះក្តី ។ ប្រធានរដ្ឋសភាសង្កត់ថា “ យើងត្រូវធ្វើការ រួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់យើង”។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សភាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពស្របច្បាប់ នៃស្ថាប័នពហុភាគី ជាពិសេស ការកសាងអាស៊ានជាស្ថាប័នមួយផ្អែកលើគោលការណ៍ច្បាប់ និងប្រកាន់ យកប្រជាជនជាស្នូល។ សភាកម្ពុជា គាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការថែរក្សា និង លើកកម្ពស់ សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តកាការទូត ជៀសវាង ការប្រើប្រាស់កម្លាំងអាវុធ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
177 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2914 នាក់
ខែនេះ :
9751 នាក់
3 ខែនេះ :
31291 នាក់
សរុប :
487156 នាក់