COVID-19 ៖ ខណៈនេះ អ្នកឆ្លងលើលោកកើនដល់ជាង២៧.៤លាននាក់ និងស្លាប់ជិត៩០ម៉ឺននាក់
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៧,៤៧៦,៩១៨នាក់ហើយ ខណៈអ្នកស្លាប់មានចំនួន ៨៩៦,៣៧៤នាក់ និងជាសះស្បើយឡើងវិញ ១៩,៥៦៩,៩៦៥នាក់។
គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦,៤៨៥,៤២៦នាក់ ស្លាប់ចំនួន ១៩៣,៥១១នាក់ និងជាសះស្បើយចំនួន ៣,៧៥៧,៨៥៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៤,២៧៧,៥៨៤ នាក់ ស្លាប់ចំនួន ៧២,៨១៦នាក់ និងជាសះស្បើយ ៣,២២១,៤២០នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ៤,១៤៧,៧៩៤នាក់ ស្លាប់ ១២៧,០០១នាក់ និងជាសះស្បើយ ៣,៣៥៥,៥៦៤នាក់៕