ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានា AIPA លើកទី៤១ ជាធាតុចូលក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្
Wed,09 September 2020 (Time 07:07 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 588នាក់)

ភ្នំពេញ ៖ មហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤១ បានដំណើរមកដល់ថ្ងៃទី២ ក្នុងថ្ងៃទី៩កញ្ញានេះ។ គណៈប្រតិភូសភាកម្ពុជា បានចូលរួមយ៉ាងសកម្ម តាមកិច្ចប្រជុំគណៈកម្មាធិការនានា របស់មហាសន្និបាតដោយបានលើកឡើងនូវបទអន្តាគមន៍ ជាធាតុចូលមានសារៈសំខាន់ ក្នុងការលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខរបស់ប្រជាពលរដ្ឋ ដូចករណីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត និងការស្តារ សេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិដ៏ធ្ងន់ធ្ងរនេះ។

នៅក្នុងកិច្ចប្រជុំពេញអង្គនៃ មហាសន្និបាតកាលពីថ្ងៃទី៨ ខែកញ្ញម្សិលមិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងដែលកម្ពុជាបានដាក់ចេញក្នុងទប់ស្កាត់យ៉ាងទាន់ពេលវេលាយ៉ាងសកម្ម និងជោគជ័យក្នុងការឆ្លើយតបទៅនឹងជំងឺងឺកូវីដ-១៩។ វប្បធម៌នៃការចែករំលែក មិនរើសអើង និងឯកភាពជាតិតែមួយ ជាកត្តាគន្លឹះ និងសំខាន់ចាំបាច់ក្នុងការដោះស្រាយវិបត្តិ ឬបញ្ហាប្រឈមទំាងឡាយ។

សម្តេចបានលើកឡើងថា សភាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ យន្តការដោះស្រាយបញ្ហាដោយសន្តិវិធី និងការថែរក្សា និង លើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ មហាសន្និបាតអាយប៉ាលើកទី ៤១ ដែលរដ្ឋសភា នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាម្ចាស់ផ្ទះ រៀបចំតាមរយៈប្រព័ន្ធវីដេអូ មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែកញ្ញា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញចូលរួមជាអធិបតីដឹកនាំគណៈប្រតិភូសភាកម្ពុជាក្នុងពិធីបិទមហាសន្និបាតនេះ តាមប្រព័ន្ធវីដេអូនាថ្ងៃទី១០ ខែកញ្ញា ស្អែកនោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
156 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2893 នាក់
ខែនេះ :
9730 នាក់
3 ខែនេះ :
31270 នាក់
សរុប :
487135 នាក់