ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លីនៅតំបន់មួយចំនួន ក្នុងខណ្ឌចំការមន ខណ្ឌឫស្សីកែវ និងខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ១៣ និង១៥ ខែមករា ឆ្នាំ២០២១។ ការផ្អាកនេះដោយសារអ្នកជំនាញធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ជើងឯកខណ្ឌដង្កោ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ ៤ម៉ោង ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង១២យប់។ចំពោះការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នឹងត្រូវធ្វើឡើងមានរយៈពេលខ្លីប្រមាណ ៤ម៉ោង ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១២យប់។ ចំណែកការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់ភូមិសាស្ត្រខណ្ឌឫស្សីកែវ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ ៨ម៉ោង ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៤ទៀបភ្លឺ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា