អាមេរិក ៖ តំណាងរាស្ត្រអាមេរិកបានសម្រេចចោទប្រកាន់ប្រធានាធិបតី Donald Trump ពីបទញុះញង់ឲ្យមានការបះបោរចំពោះកុបកម្មនៅវិមានកាពីតូលកាលពីសប្តាហ៍មុន។ នេះបើយោងតាមប្រភពពីសារព៏ត៌មាន BBC។សមាជិកគណបក្សសាធារណរដ្ឋចំនួន១០នាក់បានគាំទ្រគណបក្សប្រជាធិបតេយ្យដើម្បីចោទប្រកាន់ប្រធានាធិបតីជាមួយសំឡេងឆ្នោត ២៣២ទល់នឹង១៩៧។ លោកគឺជាប្រធានាធិបតីទី១ក្នុងប្រវត្តិសាស្ត្រអាមេរិកដែលត្រូវបានចោទប្រកាន់ពីរដងឬត្រូវបានចោទប្រកាន់ដោយសភា។លោក Trump ដែលជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋនឹងត្រូវប្រឈមមុខនឹងការកាត់ក្តីមួយនៅក្នុងព្រឹទ្ធសភា ប្រសិនបើលោកត្រូវបានផ្តន្ទាទោសមែននោះលោកអាចប្រឈមមុខនឹងការហាមឃាត់មិនឲ្យកាន់តំណែងជាថ្មីម្តងទៀត។ ប៉ុន្តែលោកនឹងមិនចាំបាច់លាឈប់ពីសេតវិមាន មុនអាណត្តិត្រូវបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍ទៀតនោះទេ ព្រោះព្រឹទ្ធសភានឹងមិនកោះប្រជុំឡើងវិញទាន់ពេលឡើយ។លោក Trump នឹងចុះចេញពីតំណែងនៅថ្ងៃទី ២០ ខែមករា បន្ទាប់ពី បរាជ័យក្នុងការបោះឆ្នោតរបស់លោកកាលពីខែវិច្ឆិកា ក្រោមស្នាដៃរបស់ លោក Joe Biden មកពីបក្សប្រជាធិបតេយ្យ។លោកប្រធានាធិបតី ត្រូវបានសភាចោទប្រកាន់ពីបទញុះញង់ឲ្យមានចលាចលនៅវិមានកាពីតូល ជាមួយនឹងសុន្ទរកថាថ្ងៃ៦ខែមករារបស់លោកទៅកាន់បាតុកម្ម នៅខាងក្រៅសេតវិមាន។លោកបានជំរុញឲ្យអ្នកគាំទ្ររបស់លោកធ្វើដោយសន្តិវិធី និងប្រកបដោយភាពស្នេហាជាតិ។ ប៉ុន្តែក៏ជំរុញឲ្យប្រយុទ្ធខ្លាំងក្លា ប្រឆាំងនឹងការបោះឆ្នោតមួយដែលលោកនិយាយទាំងមិនពិតថា ត្រូវបានគេលួចបន្លំផងដែរ។ បន្ទាប់ពីការលើកឡើងរបស់លោក Trump, អ្នកគាំទ្ររបស់លោកបានចូលអុកឡុកវិមានកាពីតូល ដោយបង្ខំឲ្យសមាជិកសភាផ្អាកការបញ្ជាក់លទ្ធផលនៃការបោះឆ្នោត និងរត់រកកន្លែងសុវត្ថិភាព។ អគារនេះត្រូវបានបិទ ហើយមនុស្ស៥នាក់បានស្លាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា