ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ
Sat,16 January 2021 (Time 03:16 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 510នាក់)

ភ្នំពេញ ៖ នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ បង្កើនកិច្ចសហការជាមួយគ្នា ក្នុងគោលបំណងគ្រប់គ្រងទេសចរណ៍ធម្មជាតិឱ្យកាន់តែប្រល្អប្រសើរ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញអំពីតំបន់ដែលមានសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិនានានៅប្រទេសកម្ពុជា ដែលអាចរៀបចំឱ្យភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត។

ក្នុងនោះផងដែរ សមាគម និងក្រុមមគ្គុទ្ទេសក៍ ត្រូវស្វែងយល់ផងដែរអំពីតំបន់មួយចំនួននៅតាមតំបន់ការពារធម្មជាតិ ដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សជីវៈចម្រុះ និងមួយចំនួនមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់នៅឡើយ ដែលត្រូវការសហការគ្នារៀបដំណើរទេសចរណ៍ឱ្យបានល្អទាំងសុវត្ថិភាព សុខភាព និងអនាម័យបរិស្ថាន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាការរីកចម្រើនទេសចរណ៍ធម្មជាតិ ជានិនាការថ្មីរបស់សង្គមកម្ពុជានិងជួយកសាងសេដ្ឋកិច្ចមូលដ្ឋាន។ ក្រសួងបរិស្ថាននឹងយកចិត្តទុកដាក់បន្ថែមសុខសុវត្ថិភាព សុខភាព ការសង្រ្គោះបន្ទាន់ ការគ្រប់គ្រងអនាម័យ និងសំអាតបរិស្ថានឱ្យបានល្អនៅតាមតំបន់ការពារធម្មជាតិ ដើម្បីជាប្រយោជន៍យូរអង្វែងដល់កូនចៅតជំនាន់។

ឯកឧត្តមរដ្ឋមន្រ្តី បានស្តាប់នូវសំណូមពរដែលបានលើកឡើង ពីសំណាក់សមាគម និងក្រុមមគ្គុទ្ទេសក៍ ដើម្បីស្វែងយល់ពីតម្រូវការ និងភាពចាំបាច់ សំដៅរួមគ្នារៀបចំទេសចរណ៍ធម្មជាតិឱ្យបានល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កន្លងទៅប្រជាជនកម្ពុជាបានផ្លាស់ប្តូរផ្នត់គំនិតស្រឡាញ់បរិស្ថានច្រើនជាងមុន តាមរយៈការធ្វើដំណើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិកាន់តែច្រើន។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងផងដែរថា ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ធម្មជាតិទាំងអស់នេះ បានជួយលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និងអភិរក្សធធានធម្មជាតិ និងចូលរួមចំណែកសំខាន់ដល់ការបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលដ្ឋនៅតាមសហគមន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
223 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2960 នាក់
ខែនេះ :
9797 នាក់
3 ខែនេះ :
31337 នាក់
សរុប :
487202 នាក់