ឯកឧត្តមលោកជំទាវ លោក លោកស្រី នាងកញ្ញាជាទីរាប់អានដ៏ជ្រាលជ្រៅ!ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២១នេះខ្ញុំសូមវាយតម្លៃខ្ពស់និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមលោកជំទាវលោកលោកស្រីនាងកញ្ញាដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលើវិស័យកសិកម្ម ឆ្លើយតបទាន់ពេលវេលា និងប្រកបដោយស័ក្តិសិទ្ធិភាពទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាកសិករនិងធុរជន។ជាពិសេសក្នុងកាលៈទេសៈប្រទេសជាតិយើងបាននិងកំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃការរីករាលដាលជាសកលដោយជំងឺឆ្លងកូវីដ-១៩និងបានទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនាចុងរដូវវស្សាកន្លងមកនេះយ់ាងណាក៏ដោយ ក៏បានធ្វើឲ្យវិស័យកសិកម្មកម្ពុជាក្នុងឆ្នាំ២០២០ ទទួលបានតម្លៃផលិតផលកសិកម្មសរុបចំនួនជាង ១២,៥៨ ពាន់លានដុល្លារអាមេរិក និងបាននាំចេញផលិតផលកសិកម្មសរុបចំនួនជាង ៤,០៤ ពាន់លានដុល្លារអាមេរិក ។ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំ និងភរិយាសូមជូនពរជ័យបវរប្រសើរជូន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មន្រ្តីរាជការទាំងអស់ សូមទទួលនូវសិរីសួស្តី ជ័យមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវការស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងភរិយា៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា