ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ខេត្ត​កំពង់ចាមនឹង​មាន​ប្រព័ន្ធ​ធារាសាស្រ្តទំនើប​
Mon,18 January 2021 (Time 03:24 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 491នាក់)

ខេត្តកំពង់ចាម ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២១ បានចុះពិនិត្យ​ការដ្ឋានសាងសង់​ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ដ៏ នៅស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម។

គម្រោងសាងសាង់​ប្រព័ន្ធធារាសាស្រ្តទំនើបនេះ ជាជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បើតាមផែនការគឺត្រូវបានសាង សង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោងដែលរហូតមកដល់ពេលនេះទើបសម្រេចបានប្រមាណតែ៣០% ប៉ុណ្ណោះ។

មិនចំពោះតែគម្រោងនេះ បណ្តាគម្រោងផ្សេងៗទៀតដែលសហការជាមួយប្រទេសជាមិត្តផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍នានាសុទ្ធតែជួបភាពរាំងស្ទះដោយសារការពិបាកធ្វើដំណើររចុះពិនិត្យវាយតំលៃមុននឹងអាចដំណើរសាងសង់របស់ក្រុមជំនាញការបរទេស ក្នុងបរិបទការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នេះ ។

សូមបញ្ជាក់ថា ទំហំការងារ នៃគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ រួមមាន ៖ ប្រឡាយមេ ចំនួន១២ ខ្សែ និងប្រឡាយរង៤៦ខ្សែ មានប្រវែងសរុប១០៥,៣៧ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧,១៩ គីឡូម៉ែត្រ និងប្រឡាយដី៧៨,១៧ គីឡូម៉ែត្រ, សំណង់សិល្បការតូចធំ ចំនួន១៩៥កន្លែង និងស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដើរដោយចរន្តអគ្គិសនី បំពាក់ម៉ូទ័រ ០៧គ្រឿង ចំនួន០១កន្លែង។

គម្រោងប្រព័ន្ធធារាសាស្រ្តនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធបេតុងទាំងអស់ និងបំពាក់ដោយស្ថានីយបូមទឹកទំនើបក្នុងនិយាមអន្តរជាតិ ធ្វើការបូមទឹកពីអាងទន្លេមេគង្គរង ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។

ក្នុងឱកាសនោះ ឯកឧត្តម​រដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ក្រុមការងារបច្ចេកទេសសាងសង់ដែលបានខិតខំធ្វើការទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
138 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2875 នាក់
ខែនេះ :
9712 នាក់
3 ខែនេះ :
31252 នាក់
សរុប :
487117 នាក់