ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
កម្ពុជាមានវត្តនៅសេសសត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក ខណៈមន្រ្តីបង្ហាញពីការខិតខំអភិរក្សនិងស្តារពូជបន្ថែមទៀត
Tue,19 January 2021 (Time 01:21 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 493នាក់)

ខេត្តមណ្ឌលគិរី ៖ មន្រ្តីនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF) បានថ្លែងថា នាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ហើយក្នុងចំណោមនេះស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញទឹកដីខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី។

នៅក្នុងអំឡុងដំណើរទស្សនកិច្ចសារព័ត៌មានដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅដែន​ជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWFបានឱ្យដឹងថា៖ នៅដងទន្លេស្រែពកនិងភ្នំព្រេចខេត្តមណ្ឌលគិរីគេបានប្រទះឃើញដានវត្តមានសត្វក្រពើភ្នំ។

កញ្ញាបានបន្តថា សត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះគេកម្រឃើញវាដោយផ្ទាល់ភ្នែកណាស់។ដោយហេតុនេះដើម្បីដឹងថាវាពិតជាមានវត្តមាននៅកម្ពុជានោះគេចាំបាច់ត្រូវតាមដានពីដានជើង,រូងរបស់វារស់នៅឬក៏លាមករបស់សត្វប្រភេទនេះជាចាំបាច់។យ៉ាងណាក្តីសម្រាប់ស្លាកស្នាមនិងអត្តសញ្ញាណដែលគេដឹងថាសត្វប្រភេទនេះពិតជាមានវត្តមានពិតឬក៏អត់នោះមានភាពងាយស្រួលដោយសារស្លាកស្នាមរបស់វាមានភាពច្បាស់លាស់និងងាយស្រួលចំណាំផង។

កញ្ញា MILOU Groenenbrg បានថ្លែងដែរថា នៅឆ្នាំ២០១៩ គេបានធ្វើការសិក្សាស្រាវជ្រាវពីសត្វក្រពើភ្នំម្តងមកហើយ។ ចំណែកក្នុងឆ្នាំ២០២១នេះគេនឹងធ្វើការ សិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយជាងឆ្នាំកន្លងមក។ចំពោះការសិក្សាស្រាវជ្រាវនេះដែរគឺប្រយោជន៍ដើម្បីអភិរក្សក៏ដូចជាស្តារនូវពូជសត្វប្រភេទនេះឱ្យកាន់តែមានច្រើននៅកម្ពុជា។ ចំពោះការសិក្សានាឆ្នាំ២០២១នេះដែរដើម្បីឱ្យបានដឹងច្បាស់លាស់ថាសត្វប្រភេទនេះមានប៉ុន្មានក្បាលហើយវាមានវត្តមាននៅទីណាខ្លះនៅកម្ពុជា។ជាមួយគ្នាក្នុងឆ្នាំនេះដែរអង្គការរបស់WWFនឹងសិក្សាទៅលើកត្តាគំរាមកំហែងរបស់វាផងដែរ។

ទាក់ទិនក្នុងរឿងនេះ កញ្ញា MILOU Groenenbrg បានគូសបញ្ជាក់ថា នៅតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរីគឺជាទីកន្លែងល្អនៃជម្រករបស់វាដោយសារមិនទាន់មានមនុស្សចូលទៅរំខានវាដល់ទីនោះនៅឡើយទេ។ កញ្ញាបានបន្តឱ្យដឹងថាចំពោះការប្រឈមនៃសត្វក្រពើភ្នំមានដូចជាការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆក់និងការរកពងក្រពើភ្នំពីសំណាក់ពលរដ្ឋអ្នកស្រុកជាដើម។ក្រៅពីការបាត់បង់ទីជម្រក ការដែលសត្វក្រពើប្រភេទនេះបង្កាត់ពូជជាមួយសត្វក្រពើដទៃទៀតដែលធ្វើឱ្យពូជរបស់វាលែងសុទ្ធដូចកាលពីមុន។

ជុំវិញបញ្ហាការស្តារសត្វក្រពើភ្នំឡើងវិញនេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់ថាបើសិនករណីសត្វប្រភេទនេះស្ថិតនៅក្នុងកម្រិតមួយប្រឈមនឹងការគំរាមកំហែងខ្លាំងនិងពិសេសការឈានដល់បាត់បង់ពូជនោះគេនឹងធ្វើការបង្កាត់ពូជវា រួចហើយយកកូនក្រពើភ្នំទាំងនោះទៅពន្លែងក្នុងតំបន់សុវត្តិភាពដែលវារស់នៅ។ ទាក់ទិនទៅនឹងការស្តារឡើងវិញនៃសត្វប្រភេទនេះដែរគេនឹងធ្វើការជជែកជាមួយថ្នាក់គ្រប់គ្រងអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្រ្តីពាក់ព័ន្ធដើម្បីរកភាពច្បាស់លាស់មួយ។សម្រាប់ នៅតំបន់ដងទន្លេស្រែពកគឺជាទីកន្លែងល្អមួយក្នុងការស្តារសត្វប្រភេទនេះ ដោយសារតែវាជាទីតាំងតំបន់ស្នូលដែលជាកន្លែងអភិរក្សដ៏សំខាន់ ហើយក៏ស្ថិតនៅឆ្ងាយពីសហគមន៍ដែលពលរដ្ឋរស់នៅ។

ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែកពកខេត្តមណ្ឌលគិរីបានថ្លែងថា សត្វដ៏កម្រដែលប្រឈមនឹងការបាត់បង់ពូជពិសេសសត្វក្រពើភ្នំ និងសត្វស្លាបប្រភេទសត្វខ្សឹប សត្វត្រយ៉ងយក្ស សត្វត្មាត នោះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានបានរួមសហការជាមួយដៃគូដោយមានវិធានការមួយដែលគេកំពុងធ្វើដើម្បីអភិរក្សក្នុងនោះវិធានការនៃការបង្កាត់ពូជដើម្បីបង្កើនបរិមាណសត្វកម្រនេះ និងលែងចូលធម្មជាតិ ដើម្បីរក្សានូវនិរន្តរភាពនៃវត្តមានសត្វ កម្រដែលជិតផុតទាំងអស់នៅកម្ពុជា។

ឯកឧត្តម​រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ចំពោះវិធានការបង្កាត់ពូជនេះ គឺគេបានចាប់ផ្តើមធ្វើមានដូចជាកន្ធាយក្បាលកង្កែប អណ្តើកហ្លួងជាដើម។ ឯកឧត្តមរដ្ឋេលេខាធិការបានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានមើលឃើញពីភាពចាំបាច់ក្នុងកិច្ចការពារសត្វប្រភេទមួយចំនួនដែលជិតផុតពូជ ឬក៏ជាការគំរាមកំហែងបំផុតនៅលើពិភពលោកក្នុងនេះដូចជាសត្វក្រពើភ្នំដែលសំបូរច្រើននៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះដូចជាសត្វទន្សោង រមាំង សត្វខ្សឹប នៅប្រទេសកម្ពុជាក៏មានចំនួនច្រើនជាងគេផងដែរ។ហេតុនេះដើម្បីកិច្ចការពារសត្វទាំងនេះឱ្យនៅគង់វង្សតទៅមុខទៀតនោះក្រសួងចាំបាច់ត្រូវសហការជាមួយដៃគូរ អ្នកជំនាញដើម្បីរៀបចំនូវវិធានការផ្សេងៗក្នុងការរក្សានិរន្តភាពនៃសត្វប្រភេទនេះឱ្យគង់វង្សនៅកម្ពុជា។

លោក សេង ទៀក នាយកអង្គការ WWF បានឱ្យដឹងដែរថា ការប្រឈមមុខបាត់បង់ពូជសត្វក្រពើភ្នំមានច្រើនកត្តាក្នុងនេះដូចជាក្នុងអំឡុងក្នុងឆ្នាំ២០០៣ដល់២០០៥ប្រជាពលរដ្ឋបាននាំគ្នាមកប្រមូលពងរបស់វានៅតាមតំបន់ទន្លេស្រែពក ប៉ុន្តែបន្ទាប់ពីតំបន់ទន្លេស្រែពកនេះត្រូវបានគេដាក់បញ្ចូលជាតំបន់អភិរក្សធនធានធម្មជាតិស្នូលមកសកម្មភាពនេះបានលុបបំបាត់ទៅវិញ។ លោកថ្លែងដែរថា កាលពីមុនសត្វក្រពើភ្នំនេះមិនត្រូវបានគេចាប់អារម្មណ៍ទេ ប៉ុន្តែទើបតែឆ្នាំ២០១៩គេបានស្គាល់ពីសត្វប្រភេទនេះជាក់លាក់ ហើយបានធ្វើការសិក្សាស្រាវជ្រាវនិងបានអភិរក្សសត្វប្រភេទកម្រនេះឡើង។

ជាមួយគ្នានេះលោកថ្លែងអំណរគុណដល់ដៃគូរពាក់ព័ន្ធពិសេសក្រសួងបរិស្ថានដែលបានចូលរួមកិច្ចសហការក្នុងកិច្ចការពារអភិរក្សសត្វកម្រៗនៅកម្ពុជាក៏ដូចជាពិភពលោក និងពិសេសសត្វក្រពើភ្នំដែលជាសត្វកម្របំផុតក្នុងលោកឱ្យគង់វង្សនៅកម្ពុជា៕ (ប្រភព ៖ ក្រសួងបរិស្ថាន)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
143 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2880 នាក់
ខែនេះ :
9717 នាក់
3 ខែនេះ :
31257 នាក់
សរុប :
487122 នាក់