ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រុមការងារក្រសួងសុខាភិបាលដឹកនាំដោយដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា អមដំណើរដោយឯកឧត្តម គីម រឹទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ និងទស្សនកិច្ច មណ្ឌលចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា។លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ ថ្នាក់ដឹកនាំនិងបុគ្គលិកមន្ទីរសុខាភិបាលខេត្តនិងស្រុកប្រតិបត្តិ ព្រមទាំងបុគ្គលិកមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ដែលតែងតែគោរពក្រមសីលធ៌មវិជ្ជាជីវៈពេទ្យបានល្អ យកចិត្តទុកដាក់ជួយសង្រ្គោះអ្នកជំងឺទាន់ពេលវេលា។ ពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានយ៉ាងល្អនាពេលកន្លមកនេះ។លោកជំទាវ បានមានប្រសាសន៍ថា បើទោះបីជាកន្លងមកនេះវិធានការក្នុងការទប់ស្កាត់បានល្អប្រសើរក៏ដោយ ក៏យើងមិនត្រូវភ្លេចនូវការវាយលុកសាជាថ្មីពីជំងឺកូវីដ-១៩ឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា