ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ផាកពិន័យយានយន្តល្មើសច្បាប់ចរាចរទូ​ទាំង​ប្រទេសជាង​១.០០០​គ្រឿង
Wed,06 January 2021 (Time 04:16 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 555នាក់)

ភ្នំពេញ៖ផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថា៖របាយការណ៍ពីនាយកដ្ឋាននគរបាល​ចរាចរនិង​សណ្តាប់ធ្នាប់​សាធារណ:​កាលពី​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០២១​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរផ្លូវគោក​ ឃើញ​ថា​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ៩.០២៣​គ្រឿងនិងម៉ូតូ​ ៥.៦៦៦​គ្រឿង​ ។

ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ១.០៨៦​គ្រឿង​មាន​ម៉ូតូ​ចំនួន​ ៧៩៦​គ្រឿង​ ត្រូវ​​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​ដោយឡែក​ក្នុង​រយ:ពេល​៥​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៥​ ខែមករា​ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរ​ផ្លូវគោក​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ២៩.១៣១​គ្រឿង​។ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ៣.៤៣៥​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ២.៥១៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយ:ពេល​៥​ថ្ងៃ​ នៃ​ខែមករា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​។ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរឱ្យបាន​ល្អ​ប្រសើរ​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
547 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3284 នាក់
ខែនេះ :
10121 នាក់
3 ខែនេះ :
31661 នាក់
សរុប :
487526 នាក់