ហ្វីលីពីន ៖ អ្នកប្រដាល់ Manny Pacquiao ដែលជាសមាជិកព្រឹទ្ធសភាហ្វីលីពីន បានប្រកាសផ្តល់រង្វាន់ក្នុងការចាប់ខ្លួនជនសង្ស័យពីបទចាប់រំលោភនិងសម្លាប់នារីបម្រើតាមយន្តហោះវ័យក្មេងChristine Dacera។ នេះបើយោងតាមប្រភពពីសារប័ត៌មាន philstar។អ្នកប្រដាល់ជើងចាស់រូបនេះបានប្រកាសផ្ដល់ប្រាក់រង្វាន់ជាង១ម៉ឺនដុល្លារដល់អ្នកណាម្នាក់ដែលចាប់បានអ្នកដែលរំលោភនិងសម្លាប់នារីបម្រើតាមយន្តហោះនាង Christine Dacera។ក្នុងបទសំភាសនិ៍មួយតាមវិទ្យុ DZRH លោក Pacquiao បានលើកឡើងថា លោកបានស្គាល់ក្រុមគ្រួសារ Dacera ព្រោះមានស្រុកកំណើតតែមួយមកពី General Santos City មិនត្រឹមតែប៉ុណ្ណោះ រូបលោកក៏បានបន្ថែមថា ធ្លាប់បានជួប Christine ពីមុនមកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធ ចេញមកការពារខ្លួន បើសិនជាពួកគេពិតជាស្អាតស្អំ គ្មានកំហុសពិតមែន។សូមជម្រាបថា ករណីនៃការស្លាប់របស់នារីបម្រើអាកាសចរវ័យក្មេង Christine Dacera ដែលគេប្រទះឃើញកាលពីថ្ងៃឆ្លងឆ្នាំថ្មីជាមួយមិត្តភក្តិរបស់នាងនៅសណ្ឋាគារមួយកន្លែងនៅប្រទេសហ្វីលីពីន៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា