ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្តម ម៉ែន វិបុល អញ្ជើញក្រុងពាលីសាងសង់អគារការិយាល័យច្រកចេញចូលតែមួយស្រុកកំពង់រោទិ៍
Sat,09 January 2021 (Time 05:13 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 435នាក់)

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃសុក្រ១០រោច ខែបុស្ស ឆ្នាំជួត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ នៅសាលាស្រុកកំពង់រោទិ៍មានរៀបចំពិធីក្រុងពាលីសាងសង់អគារការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានស្រុកកំពង់រោទិ៍ជាច្រើនទៀត។

សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រដ្ឋបាលខេត្ត បានលើកគម្រោងសាងសង់អគារ និងបំពាក់សម្ភារៈបរិក្ខាកំពុងដំណើរការផ្តល់សេវារាល់ថ្ងៃមានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងមានការិយាល័យច្រកចេញចូលតែមួយតាមបណ្តា ក្រុង ស្រុក មួយចំនួនទៀតរួមមាន ក្រុងស្វាយរៀង ក្រុងបាវិត ស្រុកស្វាយជ្រំ ស្រុករមាសហែក និងកំពុងដំណើរការសាងសង់មាន ស្រុករំដួល និងកំពង់រោទិ៍។ចំពោះស្រុកដែលមិនទាន់មានអាគារការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលស្រុកក៏បានរៀបចំការផ្តល់សេវារបៀបជាយន្តការច្រកចេញចូលតែមួយផងដែរ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋទាន់ពេលវេលា។

ជាការពិតណាស់ ការផ្ដល់សេវារដ្ឋបាល តាមរយៈយន្ដការការិយាល័យច្រកចេញចូលតែមួយ ដែលបានអនុវត្តនាពេលកន្លងមក ទោះបីមានចំណុចខ្វះខាតមួយចំនួន ក៏ទទួលបានលទ្ធផលវិជ្ជមាន ព្រមទាំងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសបានទទួលនូវភាពពេញចិត្ត និងការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលជាអ្នកទទួល និងប្រើប្រាស់សេវានេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

(ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
235 នាក់
ម្សិលមិញ :
155 នាក់
សប្តាហ៍នេះ :
4585 នាក់
ខែនេះ :
16534 នាក់
3 ខែនេះ :
37899 នាក់
សរុប :
405280 នាក់