ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃសុក្រ១០រោច ខែបុស្ស ឆ្នាំជួត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ នៅសាលាស្រុកកំពង់រោទិ៍មានរៀបចំពិធីក្រុងពាលីសាងសង់អគារការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានស្រុកកំពង់រោទិ៍ជាច្រើនទៀត។សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រដ្ឋបាលខេត្ត បានលើកគម្រោងសាងសង់អគារ និងបំពាក់សម្ភារៈបរិក្ខាកំពុងដំណើរការផ្តល់សេវារាល់ថ្ងៃមានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងមានការិយាល័យច្រកចេញចូលតែមួយតាមបណ្តា ក្រុង ស្រុក មួយចំនួនទៀតរួមមាន ក្រុងស្វាយរៀង ក្រុងបាវិត ស្រុកស្វាយជ្រំ ស្រុករមាសហែក និងកំពុងដំណើរការសាងសង់មាន ស្រុករំដួល និងកំពង់រោទិ៍។ចំពោះស្រុកដែលមិនទាន់មានអាគារការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលស្រុកក៏បានរៀបចំការផ្តល់សេវារបៀបជាយន្តការច្រកចេញចូលតែមួយផងដែរ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋទាន់ពេលវេលា។ជាការពិតណាស់ ការផ្ដល់សេវារដ្ឋបាល តាមរយៈយន្ដការការិយាល័យច្រកចេញចូលតែមួយ ដែលបានអនុវត្តនាពេលកន្លងមក ទោះបីមានចំណុចខ្វះខាតមួយចំនួន ក៏ទទួលបានលទ្ធផលវិជ្ជមាន ព្រមទាំងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសបានទទួលនូវភាពពេញចិត្ត និងការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលជាអ្នកទទួល និងប្រើប្រាស់សេវានេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា