មណ្ឌលគិរី៖តាមសេចក្តីរាយការណ៍បានឲ្យដឹងថាក្នុងយប់ម្សិលម៉ិញនេះ(១០ខែកុម្ភៈ២០២១)ក្រុមឈ្មួញបានបន្តលួចកាប់និងដឹកជញ្ជូនឈើចេញតាមច្រកដាក់ដាំរថយន្តធុនត្រានិងឡង់គ្រីស័រក្នុងមួយយប់ៗមិនក្រោម២០រថយន្តឡើយដឹកយកទៅលក់នៅប្រទេសវៀតណាមត្រូវចាត់វិធានការបង្រ្កាបជាជាងស្វែងរកផលប្រយោជន៏។តាមសេចក្តីរាយការណ៍បានបន្តថាក្រុមឈ្មួញឈើទាំងនោះបានសម្រុកដឹកឈើចេញពីតំបន់ផ្សេងៗពីគ្នាតាមច្រករបៀង។ជាពិសេសឆ្លងកាត់ច្រកដាក់ដាំមិនរំខានដំណេកសមត្ថកិច្ចជំនាញអ្វីទាំងអស់ខណៈសមត្ថកិច្ចនៅខេត្តមណ្ឌលគិរីរក្សាភាពស្ងៀមស្ងាត់។ប្រភពដដែលបានបន្តថាក្រុមឈ្មួញរកស៊ីទាំងអស់បានឆ្លៀតពេលមជ្ឈដ្ឋានទូទៅកំពុងភ្លេចខ្លួនហើយកំពុងចាប់អារម្មណ៍នឹងចូលឆ្នាំចិនគេសង្កេតឃើញក្រុមឈ្មួញបានកេណ្ឌបរិវារនិងរថយន្តឡង់គ្រីស័រនិងធុនត្រាចេញតាមច្រកដាក់ដាំចេញទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង។ប្រភពក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថារយៈពេលប៉ុន្មានថ្ងៃជាប់នេះគេសង្កេតឃើញក្រុមអ្នករត់ការនិងមើលផ្លូវយ៉ាងប្រសេចប្រសាចនៅតាមយប់និងតាមច្រកសំខាន់ៗដែលត្រូវឆ្លងកាត់ជញ្ជូនឈើចេញទៅប្រទេសវៀតណាមហាក់បីដូចជាគ្មានខ្លាចញញើតអ្វីទាល់តែសោះ។ជាងនេះទៅទៀតគឺក្រុមឈ្មួញរកស៊ីដឹកឈើទាំងអស់នោះមានការសង្ស័យឃុបឃិតជាប្រពន្ធ័ទើបអាកាប់និងដឹកជញ្ជូនឈើបានម៉ាសេរីយ៉ាងនេះ។ប្រភពដែលសារព័ត៌មានយើងទទួលបាននៅខេត្តមណ្ឌលគិរីបានបង្ហើបអោយដឹងថារយៈពេលក្រុមឈ្មួញឈើនិងរៀបចំណែនថ្វាយគ្រប់សមត្ថកិច្ចនិងស្តាប័នពាក់ពន្ធ័ទាំងអស់ដើម្បីបិទបាំងការជញ្ជូនឈើប្រណិតចេញទៅប្រទេសវៀតណាម!។បើដូចប្រភពខាងលើនេះមែនសំណូមដល់នាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មាធិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា។ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះនៅរសៀលថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២១សារព័ត៌មានយើងបានទាក់ទងសុំការបកស្រាយនិងការពន្យល់តាមទូរស័ព្ទពាក់ពន្ធ័និងការដឹកជញ្ជូនឈើប្រណិតច្រកដាក់ដាំនិងច្រករបៀងផ្សេងៗទៀតបានទេព្រោះមិនលើកទូរស័ព្ទ។សូមបញ្ជាក់ថាឈ្មួញឈ្មោះរិទ្ធបានបំផ្លែងរូបភាពដូចជាដឹកជញ្ជូនតាមស្រុកអូររាំងឆ្ពោះទៅច្រកដាក់ដាំប្រភេទរថយន្តឡង់គ្រីស័រនិងដឹកតាមដេអិនដោយប្រើមធ្សោបាយរថយន្តធុនត្រា។ទាក់ទិននិងបញ្ហាខាងលើនេះសកម្មជនព្រៃឈើប្រចាំខេត្តមណ្ឌលគិរី និងប្រជាសហគមន៍ក្នុងមូលដ្ឋាននេះបានកត់សម្គាល់ថា បទបញ្ជាឬវិធានការ របស់អាជ្ញាធរខេត្តមណ្ឌលគិរី ដែលបានដាក់ចេញក្នុងកិច្ចប្រជុំកន្លងមក គឺបានក្លាយទៅជារឿងឥតន័យព្រោះពួកគាត់សង្កេតឃើញថា រាល់ថ្ងៃនេះ បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី នៅតែបន្តកើតមានដដែលជាដដែល។ជាពិសេសការត់ពន្ធឈើខុសច្បាប់ចេញតាមច្រកដាក់ដាំ ក្នុងទឹកដីស្រុកអូររាំង ខេត្តមណ្ឌលគិរីតែម្តង។ប្រភពពីប្រជាសហគមន៍ជនជាតិដើមភាគតិចនិងសកម្មជនការពារព្រៃឈើ ខេត្តមណ្ឌលគិរី ឲ្យដឹងថា បច្ចុប្បន្ននេះ សកម្មភាពដឹកជញ្ជូនឈើប្រណិតខុសច្បាប់តាមរថយន្តម៉ាកធុនដ្រាចេញទៅកាន់ប្រទេសវៀតណាមជារៀងរាល់យប់តាមច្រកទ្វេភាគីដាក់ដាំ បានកើតមានពេញបន្ទុក និងមានសកម្មភាពអនាធិបតេយ្យបំផុត។ ពោលគឺយ៉ាងហោច ក្នុង១ថ្ងៃៗ គេឃើញមានរថយន្តម៉ាកធុនដ្រានិងឡង់គ្រីស័របានដឹកឈើប្រណិតខុសច្បាប់ ឆ្លងកាត់ស្រុកអូររាំង ហើយចេញទៅស្រុកយួនតាមច្រកដាក់ដាំយ៉ាងគំហុកដោយបើកឆ្លងដែន ទៅកាន់ប្រទេសវៀតណាមក្រោមការគ្រប់គ្រងរបស់លោកយូសុធានាយប៉ុស្តិ៏។ពាក់ព័ន្ធនឹងករណីបទល្មើសឆ្លងទៅវៀតណាមតាមច្រកដាក់ដាំសារព័ត៌មានយើងបានទាក់ទងទៅទៅកាន់នាយប៉ុស្តិ៍នៅទីនោះដែរតែមិនលើកទូរស័ព្ទ។សូមជម្រាបជូនថាប្រភពទើបតែទទួលបានអះអាងថាក្នុងរយៈចូលឆ្នាំចិនវៀតណាមនេះឈ្មួ្ញញវៀតណាមបានផ្អាកទិញរយៈពេល៣ថៃ្ងសិននឹងបន្តទិញដឹកតាមច្រកដាក់ដាំបន្តទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា