ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល២ អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ។ ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញក្រុមការងារជំនាញនីមួយៗ ត្រូវបង្កើនការសាងសង់ និងធ្វើតាមលក្ខណៈបច្ចេកទេស សម្រេចឲ្យបានតាមផែនការដែលបានគ្រោងទុកនៅរសៀលថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បន្ទប់ទឹកសាធារណៈទាំង៩នៅបណ្ដោយឆ្នេរ ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងដំណើរការក្នុងយ៉ាងល្អ ហើយសម្រាប់ចូលឆ្នាំខ្មែរ២០២១ខាងមុខនេះនឹងបានដាក់ជូន សាធាណជនប្រើប្រាស់ហើយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តចុះទៅមើលក្រុមជាង ដែលកំពុងដំឡើងភ្លើងបំភ្លឺ នៅជុំវិញគល់ដើមឈើចាំស្នេហ៍ ដើម្បីឲ្យមានសោភ័ណ្ឌភាពកាន់ តែស្រស់ស្អាតជូនបងប្អូនប្រជាពលរដ្ឋ ដែលចូលចិត្តមកលេងកំសាន្ត និងថតរូបទុកជាអនុស្សវរីយ៍ផងដែរ។សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ការងារសាងសង់បន្ទប់ទឹកសាធារណៈទាំង ៩ទីតាំង នៅតាមបណ្តោយ ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរពយជំទាវម៉ៅ និងមានចំនួន៤ក្រុមហ៊ុនទី១-ក្រុមហ៊ុន ពិស្ណុការ ទី២-ក្រុមហ៊ុន ហេង សម្បត្តិទី៣-ក្រុមហ៊ុន វីធីទី៤-កងវិស្វកម្មក្រសួងមហាផ្ទៃសរុបការវាយតម្លៃជារួមៈការងារបន្ទប់ទឹកទាំង៩ទីតាំង សម្រេចបានប្រមាណ៣៥.១% នៃការងារទាំងអស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា