ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសារជាសំឡេងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សម្តេចទើបតែទទួលដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់បទបញ្ជាទៅតាមខេត្តជាប់ព្រំដែនថៃ ជាពិសេសច្រកប៉ៃលិន ថាមិនឱ្យប្រជាពលរដ្ឋខ្មែរដឹកកសិផល ទៅព្រំដែនដូចពីមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក។ជុំវិញរឿងនេះ សម្តេចតេជោ បានបញ្ជាឱ្យក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឱ្យប្រជាជនរកស៊ីធម្មតា និងជំរុញដល់ការនាំចេញកសិផលរបស់ប្រជាពលរដ្ឋខ្មែរ។សម្តេចបញ្ជាក់ថា កម្ពុជារឹតបន្តឹងទៅលើការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋដែលមកពីថៃ ប៉ុន្តែការធ្វើពាណិជ្ជកម្មនៅព្រំដែនគឺនៅធម្មតាដដែល។ «កូវីដវាបានបំផ្លាញយើងហើយ មិនអាចឱ្យមានការបំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតទេ»។សម្តេចតេជោ បានលើកឡើងបន្តយ៉ាងដូច្នេះថា ៖ «ការចេញបទបញ្ជាណាមួយទាក់ទងនឹងព្រំដែន សូមមេត្តាឱ្យខ្ញុំបានដឹងផង ព្រោះខ្ញុំទទួលខុសត្រូវលើបញ្ហាកិច្ចការនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។ កន្លងទៅយើងក៏មានការឆកល្វែងដែរ មានការចេញបទបញ្ជាទប់ស្កាត់មិនឱ្យមានការនាំចូលត្រីពីខាងក្រៅ ដែលអាចថាខុសទៅហ្នឹងបទដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។ ដូច្នេះយើងបានធ្វើការកែតម្រូវទៅខាងក្រសួងកសិកម្មជាមួយនឹងការហាមឃាត់ការនាំត្រីចូលពីខាងវៀតណាមដែលអាចធ្វើឱ្យមានបញ្ហា។ សូមរាយការណ៍ឱ្យខ្ញុំមកត្រង់តែម្តង បើសិនមានបញ្ហាទាក់ទិនជាមួយការរអាក់រអួលលើបញ្ហាពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃ»៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា