ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុចុះផ្សព្វផ្សាយវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ នៅច្រកកំពង់ផែនានា
Fri,26 February 2021 (Time 01:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 501នាក់)

ខេត្តព្រះសីហនុ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជាឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅច្រកកំពង់ផែនានាក្នុងខេត្តព្រះសីហនុ ដែលមានការទំនាក់ទំនងនិងប្រទេសជិតខាង ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងមកក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ដោយមានកំលាំងសរុប ១៦នាក់ ស្រ្តី ១២នាក់ ទៅលើប្រជានេសាទ និងប្រជាពលរដ្ឋជាពាណិជ្ជករផ្លាស់ប្តូរទំនិញ នៅ ភូមិ០២ (ទំនប់រលក) សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១។

សាខាខេត្តបានប្រើប្រាស់ការចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល សាប៊ូ ម៉ាស ជូនអ្នកស័្មគ្រចិត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ គោលបំណងនៃយុទ្ធនាការនេះគឺ ដើម្បីចូលរួមបន្តផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ។

ក្រុមការងារបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងរក្សាការពារការឆ្លងជំងឺកូវីដ-១៩៖

១.អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី ១,៥០ម៉ែត្រ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល

៣.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជន

ត្រូវគិតគូរអំពីអំពីកន្លែងដែលអ្នកត្រូវទៅ និងត្រូវរក្សាសុវត្ថភាព តាមរយះការចៀសវាងទីកន្លែងបី គឺ៖

១.កន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

អ្នកស្ម័គ្រចិត្តអប់រំផ្សព្វផ្សាយ បិទ Poster ចែកខិត្តប័ណ្ណ និងចែកម៉ាស់ដល់ប្រជានេសាទ និងប្រជាពលរដ្ឋជាពាណិជ្ជករផ្លាស់ប្តូរទំនិញ នៅ ភូមិ០២ សរុបចំនួន ៣៨៩ គ្រួសារ មានប្រជាជនចូលរួមសរុប ៩៦៧នាក់ ស្រ្តី ៤៨៧នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
385 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3122 នាក់
ខែនេះ :
9959 នាក់
3 ខែនេះ :
31499 នាក់
សរុប :
487364 នាក់