ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ក្រុមប្រឹក្សាខេត្តព្រះវិហារបើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣
Sat,27 February 2021 (Time 03:08 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 514នាក់)

ខេត្តព្រះវិហារ ៖ ក្រុមប្រឹក្សាខេត្តព្រះវិហារ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បើកកិច្ចប្រជុំ សាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះវិហារ លើកទី២២ អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តជាន់ទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ។

សមាសភាពចូលរួម ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបី អភិបាល អភិបាលរង ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ និងប្រធានអង្គភាពលទ្ធកម្ម ចំណុះរចនាសម្ព័នសាលាខេត្ត។

ក្នុងកិច្ចប្រជុំក្រៅពីមានរបៀបវារៈពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ និងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះវិហារ ក៏មានការពិនិត្យ និងអនុម័តការកែសម្រួលសមាសភាពគណៈកម្មាធីការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣ ពិនិត្យ និងអនុម័តការកែសម្រួលបែងចែកក្រុមការងារ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ចុះតាមក្រុង ស្រុក និងការពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តព្រះវិហារ

ចំពោះបញ្ហាផ្សេងៗ ក្នុងកិច្ចប្រជុំក៏បានផ្សព្វផ្សាយខ្លឹមសារសេចក្ដីសម្រេចលេខ០០៨ គជប. សសរ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ខ្លឹមសារកិច្ចប្រជុំក្រុមប្រឹក្សាជាតិ លើកទី២ អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ”ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩”៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
127 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2864 នាក់
ខែនេះ :
9701 នាក់
3 ខែនេះ :
31241 នាក់
សរុប :
487106 នាក់