ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រដ្ឋបាលខេត្តពោធិ៍សាត់ទទួលបានឧបករណ៍វាស់កំដៅដោយស្វ័យប្រវត្តិចំនួន៩៥គ្រឿងពីក្រុមហ៊ុងឯកជនក្នុងស្រុក
Thu,04 February 2021 (Time 01:54 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 522នាក់)

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងទទួលនូវឧបករណ៍វាស់កំដៅស្វ័យដោយប្រវត្តិប្រភេទ K9 Pro ចំនួន៩៥គ្រឿង ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត PRUDENTIAL (ខេមបូឌា) ដែលបានឧបត្ថម្ភនូវឧបករណ៍ទាំងនោះ ដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមបង្ការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។

ពិធីប្រគល់ទទួលឧបករណ៍ស្វ័យប្រវត្តិខាងលើនេះ ត្រូវបានធ្វើឡើងនៅវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងក្រុមហ៊ុន PRUDENTIAL (ខេមបូឌា) ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, ប្រធានការិយាល័យអប់រំស្រុក ក្រុង និង នាយក នាយិកា សាលាបឋមសិក្សាដែលត្រូវទទួលបន្តជាច្រើនផ្សេងទៀត។

តំណាងក្រុមហ៊ុន PRUDENTIAL (ខេមបូឌា) បានថ្លែងបញ្ជាក់ថា ដំណើរការអាជីវកម្ម ក្នុងប្រទេសកម្ពុជា ប្រមាណ៨ឆ្នាំមកហើយ ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែងដើម្បីបង្ហាញ ពីការគាំទ្រនូវសេចក្តីសម្រេចរបស់រដ្ឋាភិបាល ក្នុងដំណើរការបើកបវេសនកាលថ្មី និងជាការចូលរួមចំណែក ក្នុងការធ្វើឱ្យដំណើរការបើកបវេសនកាលនេះ ប្រព្រឹត្តទៅដោយភាពល្អប្រសើរ ជាពិសេសចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដូចនេះហើយក្រុមហ៊ុន បានរៀបចំឧបករណ៍វាស់កំដៅដោយស្វ័យប្រវត្តិ ដែលមានគុណភាពខ្ពស់ ប្រភេទ K9 Pro ជូនរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក និងសាលាបឋមសិក្សាផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត PRUDENTIAL (ខេមបូឌា) ដែលផ្ដល់ជូននូវឧបករណ៍ទាំងនេះ ជូនដល់មន្ត្រីរាជការ ជាពិសេសជូនដល់សិស្សានុសិស្ស ដែលត្រូវសម្អាតដៃ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀតឯកឧត្តម ក៏បានសំណូមពរ ដល់បងប្អូនសិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ក្នុងការបង្ការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា ឧបករណ៍វាស់កំដៅស្វ័យប្រវត្តិប្រភេទ K9 Pro ចំនួន៩៥គ្រឿង ត្រូវបានបែងចែកបន្តប្រើប្រាស់ ក្នុងសាលាខេត្តពោធិ៍សាត់ ចំនួន៥គ្រឿង, មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចំនួន៣គ្រឿង, ការិយាល័យអប់រំស្រុក ក្រុង ចំនួន៦ ក្នុងមួយការិយាល័យ ទទួលបាន២គ្រឿង និងសាលាបឋមសិក្សា ចំនួន២៥ ដោយក្នុងមួយសាលា ទទួលបាន៣គ្រឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
352 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3089 នាក់
ខែនេះ :
9926 នាក់
3 ខែនេះ :
31466 នាក់
សរុប :
487331 នាក់