រ៉ង់ហ្គន ៖ មេដឹកនាំរបបយោធាប្រទេសមីយ៉ាន់ម៉ានៅយប់ថ្ងៃចន្ទ ទី០៨ ខែកម្ភៈ ឆ្នាំ២០២១ បានអំពាវនាវដល់សាធារណជនឱ្យផ្តល់អាទិភាពដល់អង្គហេតុជាជាងអារម្មណ៍ ហើយបាននិយាយថា ការបោះឆ្នោតនឹងត្រូវបានធ្វើឡើងដោយសេរីនៅពេលឆាប់ៗនេះ និងផ្តល់អំណាចដល់គណបក្សដែលឈ្នះ ខណៈការតវ៉ាប្រឆាំងរដ្ឋប្រហារបានកើតឡើងនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។នៅក្នុងសុន្ទរកថាដំបូងរបស់លោកឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយថា របបយោធានេះ ខុសគ្នាពីរដ្ឋាភិបាលយោធាមុនៗ ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋមន្រ្តីសមរម្យនឹងត្រូវបានជ្រើសរើស ហើយគោលនយោបាយការបរទេស និងនៅតែមិនផ្លាស់ប្តូរ ខណៈដែលប្រទេសនានានឹងត្រូវបានលើកទឹកចិត្តឲ្យមកវិនិយោគ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដដែល។ជាមួយគ្នានោះ លោកបានបញ្ជាក់ជាថ្មីថា មានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលត្រូវបានគេមើលរំលង ហើយលោកគូសបញ្ជាក់ថា គ្មានអង្គការណាមួយ អាចនៅខាងលើច្បាប់ឡើយ។ ទោះជាយ៉ាងណា លោកមិនបានរំលឹកអំពីលោកស្រីអ៊ុងសាន ស៊ូជី ទេ។សូមជម្រាបថា នៅថ្ងៃចន្ទម្សិលមិញប្រជាជនមីយ៉ាន់ម៉ា បានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ នៃប្រទេសមីយ៉ាន់ម៉ា ជាមួយការទទូច និងទាមទារឲ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងការវិលត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ទន្ទឹមនោះ ក្រុមប្រឆាំងរដ្ឋប្រហារនៅប្រទេសមីមនុស្សរាប់ពាន់នាក់បានចូលរួមបាតុកម្មនៅយ៉ាន់ម៉ាបានអំពាវនាវឱ្យមនុស្សចូលរួមធ្វើបាតុកម្មតវ៉ាកានើតែច្រើនបន្ថែមទៀត បន្ទាប់ពីចុងសប្តាហ៍ប្រឆាំងនឹងរដ្ឋប្រហារ។ឆ្លើយតបនឹងស្ថានការណ៍នេះ យោធាមីយ៉ាន់ម៉ា បានប្រកាសប្រើច្បាប់អាជ្ញាសឹក នៅតាមទីក្រុងធំៗរបស់ខ្លួន។ ច្បាប់នេះនឹងគ្របដណ្តប់លើក្រុងចំនួន ៧ នៃទីក្រុងម៉ាន់ដាឡេ ដោយហាមឃាត់មិនឲ្យប្រជាជនធ្វើបាតុកម្ម ឬប្រមូលផ្តុំគ្នាជាក្រុមដែលមានគ្នាលើសពី ៥នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា