ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សម្តេច​តេ​ជោ ហ៊ុន សែន ​​ប្រកាស​ឲ្យ​មាន​ការ​បូជាសព​ បើ​មាន​ករណី​ស្លាប់​ដោយសារ​កូ​វីដ-​១៩
Wed,10 March 2021 (Time 01:00 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 482នាក់)

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​​បញ្ជាក់​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ រៀបចំ​កន្លែង​បច្ឆាបូជា​សព​ ប្រសិនបើ​មាន​ករណី​ស្លាប់​ដោយសារ​កូវីដ​-១៩។ សម្ដេចតេជោបញ្ជាក់​ថា ​ការបូជា​នេះ ​មិនមែន​ប្រទេស​កម្ពុជា​គ្មាន​ដី​សម្រាប់​បញ្ចុះ​ទេ ​ពោល​គឺ​ដើម្បី​បាន​ធាតុ​ជូន​ដល់​សាច់ញាតិ​របស់​ជនរងគ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា ​របស់​គេ​តែប៉ុណ្ណោះ​។

យោង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន ​តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ​(​តេ​លេ​ក្រាម​) នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១​នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​មានប្រសាសន៍​ថា​ ក្រោយពី​សម្តេច​មានការ​ពិភាក្សា​យ៉ាង​ម៉ត់ចត់​រួច​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​ឯកឧត្តម ម៉ម ប៊ុនហេង រួចហើយនោះ ​សម្តេច​បានសម្រេចត្រូវតែ​បូជា​ចំពោះ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត ដោយសារ​ករណី​មេរោគ​កូ​វីដ​-១៩​នេះ បើទោះបីជា​ទំនៀមទម្លាប់​ជនជាតិ​ខ្លះ​ មិនអាច​ធ្វើការ​បូជា​ក៏ដោយ​នោះ​។

ជាមួយគ្នា​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដុ្ឋ​មន្ត្រី​ក៏បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ត្រៀម​កន្លែង​ដ៏​សមស្រប​មួយ​ដើម្បី​ធ្វើ​បច្ឆា​សម្រាប់​បូជាសព​ជនរងគ្រោះ​ដែល​បាន​​ស្លាប់ ​ហើយ​បច្ឆា​នោះក៏​អនុញ្ញាត​ឲ្យ​រៀបចំ​បូជា​ប្រជាពលរដ្ឋ​ធម្មតា​បាន​ផងដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ផងដែរ​ថា ​បើទោះបី​ប្រទេស​កម្ពុជា ​នាពេល​បច្ចុប្បន្ននេះ​ពុំទាន់​មាន​ករណី​ស្លាប់​ដោយសារ​មេរោគ​កូ​វីដ​-១៩​ក្តី ប៉ុន្តែ​វា​ការ​ត្រៀម​មួយ​សម្រាប់​ផ្តល់​ភាព​ងាយស្រួល​កុំ​ឲ្យ​បាត់​នូវ​ម្ចាស់ការ ​នាពេល​ដែល​ករណី​នេះ បាន​​កើតឡើង។ ​ទន្ទឹមនោះ សម្តេច​ក៏បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ជាពិសេស​ក្រសួងសុខាភិបាល​ និង​ក្រសួងយុត្តិធម៌​ក៏​ត្រូវ​តាក់តែង​អនុក្រឹត្យ​ដោយ​លម្អិត​មួយ​ទាក់ទង​នឹង​អ្នកជំងឺ​កូ​វីដ​-១៩​នេះ​ផងដែរ​។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១១២៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៥៤៩នាក់ និងអ្នកជំងឺចំនួន៥៧៤នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ។ ​យ៉ាងណាក៏ដោយ​រហូតដល់​ថ្ងៃនេះ​ ប្រទេស​កម្ពុជា​ ពុំ​មាន​ករណី​ស្លាប់បាត់​បង់ជីវិត​ ដោយសារ​មេរោគ​កូ​វីដ-​១៩​នេះឡើយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
299 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3036 នាក់
ខែនេះ :
9873 នាក់
3 ខែនេះ :
31413 នាក់
សរុប :
487278 នាក់