ដូចតាមការគ្រោងទុក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម បានដំណើរការត្រួតពិនិត្យចម្ការស្វាយ និងរោងចក្រប្រព្រឹត្តកម្មពងរុយក្នុងផ្លែស្វាយ តាមអនឡាញជាមួយភាគីគយនៃខេត្តក្វាងស៊ី តំណាង អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិននៅលើទីតាំងដែលបានគ្រោងទុកដូចខាងក្រោម៖១-ចម្ការស្វាយ UCDL Development Co.,Ltd២- ចម្ការស្វាយ Angkor Harvest Co.,Ltd៣-ចម្ការស្វាយ Bamin Agriculture Hi-Tech Development Co.,Ltd៤-រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ Long Wo Agriculture (Cambodia) Co.,Ltd៥-រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ AL JAZEELAND FOOD PTE. LTD៦-រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ BOEUNG KET FRESH FRUITS Co.,Ltd៧-រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ HYUNDAI AGRO (CAMBODIA) CO.,Ltdតាមរយៈការវាយតម្លៃរយៈពេលពេញមួយថ្ងៃ ភាគីចិនបានសន្និដ្ឋានដូចខាងក្រោម៖១. ពិនិត្យឃើញថាទាំងចម្ការស្វាយនិងរោងចក្រប្រព្រឹត្តកម្មពងរុយក្នុងផ្លែស្វាយ មានចំណុចល្អ ប្រសើរច្រើន បើទោះបីជានៅមានចំណុចមួយចំនួនត្រូវកែលម្អបន្ថែមក៏ដោយ២. ភាគីចិននឹងពន្លឿនការរៀបចំរបាយការណ៍វាយតម្លៃនេះឱ្យបានលឿនបំផុតប្រកបដោយ លទ្ធផលល្អប្រសើរទន្ទឹមនឹងការសន្និដ្ឋានខាងលើ ភាគីចិនបានពិនិត្យឃើញនូវចំណុចខ្វះចន្លោះមួយចំនួនដែលតម្រូវឱ្យកែលម្អបន្ថែម ដូចខាងក្រោម៖១. កែលម្អហេដ្ឋារចនាសម្ព័ន្ធដូចជា ការធ្វើខ័ណ្ឌចែកបន្ទប់វេចខ្ចប់ និងឃ្លាំងត្រជាក់ ហើយនិងត្រូវបន្ថែមឧបករណ៍មួយចំនួនទៀតនៅរោងចក្រប្រព្រឹត្តកម្ម ដើម្បីបង្កើន ការគ្រប់គ្រងអនាម័យ និងហានិភ័យបង្ករដោយសមាសភាពចង្រៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់២. ត្រូវពង្រឹងវិធានការនានានៅក្នុងចម្ការ និងរោងចក្រដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ឱ្យកាន់តែល្អប្រសើរ៣. ពង្រឹងការយល់ដឹងបន្ថែមទៀតជូនទៅដល់អ្នកដាំស្វាយ និងម្ចាស់រោងចក្រប្រព្រឹត្តកម្មអំពីវិធានការ អនាម័យ និងភូតគាមអនាម័យឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់ភាគីចិន។ការបូកសរុបនូវលទ្ធផលនៃកិច្ចដំណើរការវាយតម្លៃ៖ក្រុមការងារភាគីចិនសន្យានឹងផ្តល់លទ្ធផលតាមរយៈរបាយការណ៍វាយតម្លៃក្នុង រយៈពេល១សប្ដាហ៍បន្ទាប់ពីកិច្ចប្រជុំនេះ។ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម នឹងខិតខំជំរុញ ឲ្យក្រុមហ៊ុន ធ្វើការកែលម្អនូវចំណុចខ្វះខាត ឱ្យបានលឿនបំផុត ដើម្បីឈានទៅសម្រេចឲ្យខានតែបានក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន នៅក្នុងឆ្នាំនេះ។សូមបញ្ជាក់ថា៖ មូលហេតុចម្បងនៃការអូសបន្លាយពេលវេលា នៃការធ្វើសេចក្តីសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យកម្ពុជានាំផ្លែស្វាយស្រស់ចេញពីកម្ពុជានោះ គឺ៖១. ការយល់ដឹងរបស់កម្ពុជាទាក់ទងទៅនឹងការគ្រប់គ្រង អនាម័យនិងភូតគាមអនាម័យ (ទាំងការនាំចូលនិងនាំចេញផលិតផលកសិកម្ម និងទាំងការដាំដុះដំណាំ) នៅមានកម្រិត ដោយព្រះរាជាណាចក្រកម្ពុជាយើងពុំទាន់មានច្បាប់ស្តីពី អនាម័យនិងភូតគាមអនាម័យ នៅឡើយដែរ ។២. ផ្លែស្វាយជាប្រភេទផ្លែឈើមួយដែលមានសក្តានុពល ផ្ទុកពងរុយ ដែលនឹងអាចចាប់ផ្តើមញស់ជាដង្កូវ ហើយក្លាយជាសត្វរុយ អាចទៅបំផ្លាញដំណាំនានានៅក្នុងប្រទេសនាំចូល ដែលមានភូមិសាស្រ្តស្ថិតនៅក្នុងតំបន់ មានស្ថានភាពនៃអាកាសធាតុ និងបរិស្ថាន ប្រហាក់ប្រហែលគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា