ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្តម ថោង ខុន និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ឧបត្ថម្ភថវិកាជាង២ម៉ឺនដុល្លារសម្រាប់ការងារធ្វើចត្តាឡីស័កនៅខេត្តកំពង់ធំ
Fri,12 March 2021 (Time 02:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 460នាក់)

ខេត្តកំពង់ធំ ៖ ដើម្បីជួយសម្រួលដល់ការងាររៀបចំ និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កនៅតាមមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ ក៏ដូចជាពលករដែលមកពីប្រទេសថៃ។

ការប្រគល់ទទួលថវិកាឧបត្ថម្ភនេះធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដោយដំបូងឡើយ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទេសចរណ៍ បាននាំថវិកាប្រគល់ជូនលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅមណ្ឌលចត្តាឡីស័កក្នុងវិទ្យាល័យ ហ៊ុន សែន ទ្រៀល។ បន្ទាប់មក គឺបានប្រគល់ជូនលោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ នៅវិទ្យាល័យ ជា ស៉ីម កំពង់ថ្ម។ បន្ទាប់មកទៀត ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទេសចរណ៍ បានធ្វើដំណើរឆ្ពោះទៅទីរួមខេត្តកំពង់ធំ ដើម្បីប្រគល់ថវិកាជូនឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ធំ។

គួរបញ្ជាក់ថា ថវិកាដែលប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ មានចំនួន ១០,០០០ ដុល្លារអាមេរិក ដែលជាថវិកាឧបត្ថម្ភរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ផ្ទាល់។ រីឯថវិកាដែលប្រគល់ជូនដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក មានចំនួនសរុប ១១,៧៥០ ដុល្លារអាមេរិក។

សូមជម្រាបថា សម្រាប់ខេត្តកំពង់ធំមានពលករកំពុងធ្វើចត្តាឡីស័កសរុបចំនួន ៩០៦ នាក់ ក្នុងនោះមាននៅមណ្ឌលចត្តាឡីស័កចំនួន ៦៥១ នាក់ និងតាមផ្ទះចំនួន ២៤៤ នាក់ ក្នុងនោះរួមមាន៖

* មណ្ឌលគ្រប់គ្រងដោយមន្ទីរសុខាភិបាល មានពលករសរុបចំនួន ៦៤ នាក់ ក្នុងនោះមានមណ្ឌលវិទ្យាល័យកំពង់ធំមានចំនួន ៣៨ នាក់ មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកមានចំនួន ៣ នាក់ និងមណ្ឌលសាលាបឋមសិក្សាគិរីអណ្តែតមានចំនួន ៣៣ នាក់។

* ស្រុកតាំងគោក មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៣១ នាក់ និងនៅតាមផ្ទះចំនួន ១៨ នាក់។

* ស្រុកបារាយណ៍ មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៦១ នាក់ និងនៅតាមផ្ទះចំនួន ១៩ នាក់។

* ស្រុកសន្ទុក មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលសរុបចំនួន ២៧ នាក់ និងនៅតាមផ្ទះចំនួន ១ នាក់។

* ក្រុងស្ទឹងសែន មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១០ នាក់ និងនៅតាមផ្ទះចំនួន ៤ នាក់។

* ស្រុកកំពង់ស្វាយ មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៥៥ នាក់ និងនៅតាមផ្ទះចំនួន ៦ នាក់។

* ស្រុកស្ទោង មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ២៦៦ នាក់ និងនៅតាមផ្ទះចំនួន ១៤០ នាក់។

* ស្រុកប្រាសាទបល្ល័ង្ក មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៩៤ នាក់ និងនៅតាមផ្ទះចំនួន ៤១ នាក់។

* ស្រុកប្រាសាទសំបូរ មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ២៧ នាក់ និងនៅតាមផ្ទះចំនួន ១០ នាក់។

* ស្រុកសណ្តាន់ មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៦ នាក់ និងនៅតាមផ្ទះសរុបចំនួន ១១ នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16 នាក់
ម្សិលមិញ :
231 នាក់
សប្តាហ៍នេះ :
1342 នាក់
ខែនេះ :
15895 នាក់
3 ខែនេះ :
37406 នាក់
សរុប :
406232 នាក់