ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រដ្ឋបាលខេត្តព្រះសីហនុ ៖ ករណីអ្នកធ្វើចត្តា ឡីស័កម្នាក់ស្លាប់ ដោយសារជំងឺរលាកលំពែង រលាកសួតធ្ងន់ធ្ងរ និងមានជាតិស្ករឡើងខ្ពស់
Thu,18 March 2021 (Time 03:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 479នាក់)

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មាន សូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៣ ៖ ៤៣ នាទីរសៀល មានករណីបុរសជនជាតិចិនម្នាក់ឈ្មោះ RAO SHAOXING ភេទ ប្រុស អាយុ២៧ឆ្នាំកាន់លិខិតឆ្លងដែនលេខ EH480832 បានទទួលមរណភាពនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា បុរសជនជាតិចិននេះ បានចូលមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានស្នាក់នៅ និងធ្វើចត្តាឡីស័កនៅបន្ទប់លេខ៩១៨ ក្នុងអគារស្នាក់នៅរួមរបស់បុគ្គលិកកាស៊ីណូ មួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។

នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០ ៖ ៤២នាទី ដោយបុរសរូបនេះមានអាការៈហត់ និងចុះខ្សោយខ្លាំង ក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ដោយពិនិត្យឃើញថា ជំងឺរបស់គាត់មានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ ក្រុមគ្រូពេទ្យក៏បានរៀបចំបែបបទ ដើម្បីបញ្ជូនគាត់ទៅសង្គ្រោះនៅរាជធានីភ្នំពេញ ប៉ុន្តែដោយស្ថានភាពសុខភាពចុះខ្សោយពេក ទើបធ្វើឱ្យគាត់ទទួលមរណភាពនៅវេលាម៉ោង១៣ ៖ ៤៣នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ របស់មន្ទីរពេទ្យបង្អែកខេត្ត និងកំណត់ហេតុកោសល្យវិច័យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ របស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញថាបុរសខាងលើស្លាប់ដោយសារមានជំងឺរលាកលំពែង រលាកសួតធ្ងន់ធ្ងរ និងមានជាតិស្ករឡើងខ្ពស់។ ផ្អែកតាមលទ្ធផលតេស្តសំណាកចំនួនពីរលើក នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា បុរសខាងលើមិនមានវិជ្ជមានជំងឺកូវីដ-១៩នោះទេ។

បច្ចុប្បន្នសាកសពបុរសខាងលើ ត្រូវបានប្រគល់ជូនការិយាល័យពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីទុកជូនក្រុមគ្រួសារសព។រដ្ឋបាលខេត្តព្រះសីហនុ សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពបុរសជនជាតិចិនខាងលើនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
409 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3146 នាក់
ខែនេះ :
9983 នាក់
3 ខែនេះ :
31523 នាក់
សរុប :
487388 នាក់