ខេត្តស្វាយរៀង ៖ នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានចុះជួបសំណេះ សំណាលជាមួយលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍ធំ ដើម្បីពន្យល់ណែនាំ ជម្រាបការយល់ដឹងអំពីមេរោគកូវីដ១៩ និងការពារខ្លួនពីជំងឺនេះ និងមិនត្រូវជឿជាក់លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិតណាមួយទាក់ទងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ពិធីនេះមានការចូលរួមពីលោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាលស្រុក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្ដមអភិបាលរងខេត្ត បានពាំនាំនូវការផ្ដាំផ្ញើពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត នឹងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត មកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។បន្ថែមពីលើនេះឯកឧត្ដម បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សូមរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងថ្នាក់ ក្នុងសាលាអោយបានល្អ កុំមានភាពភ័យខ្លាច សូមរក្សាគម្លាតសង្គមឲ្យបានខ្ជាប់ខ្ជូន លាងដៃជាមួយសាប៊ូ និងអាល់កុល ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវទាំងក្នុងថ្នាក់ និងម៉ោងចេញលេង ហើយអ្វីដែលសំខាន់សូមដានតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង មិនត្រូវជឿជាក់លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិត ត្រូវជឿជាក់លើការដឹកនាំរបស់ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា