ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ ក្រោយពីការឃាត់ខ្លួនពួកគេ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងករណីបទល្មើសធនធានធម្មជាតិ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ នេះបានលួចចូលទៅកាប់ឈើក្នុងទីតាំងស្ថានីយដាំកូនឈើសហការដៃគូរវាងក្រសួងកសិកម្ម ជាមួយក្រុមហ៊ុន ណេងណា ក្នុងភូមិសាស្ត្រឃុំរយ៉ ស្រុកកោះញែក ហើយត្រូវបានកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនឃាត់ខ្លួន និងប្រគល់ឲ្យជំនាញតែម្ដង។ប្រភពបានបន្តថា ដោយមានកិច្ចសហការល្អរវាង ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងក្រុមហ៊ុន ជុំវិញ ការរឹតបន្តឹង ទប់ស្កាត់ និងការពារធនធានធម្មជាតិមន្ត្រីរដ្ឋបាលព្រៃឈើ បង្ក្រាបបានបទល្មើស ជាបន្តបន្ទាប់ជាក់ស្ដែង ករណីខាងលើ។ សន្តិសុខក្រុមហ៊ុនឃាត់បានគោយន្តកន្រៃ្តចំនួន០៤គ្រឿង រណាយន្ត០២គ្រឿង ឈើប្រណិតធ្នង់ចំនួន១៨៩ដុំ។ជនសង្ស័យចំនួន០៥នាក់រួមមាន ៖ ១- ឈ្មោះ វង្ស ពឹង អាយុ៣៤ឆ្នាំ ជនជាតិមិល, ២- វង្ស ប៉ែត អាយុ៣២ឆ្នាំ (មិល), ៣- ឆាន ពន្លឺ អាយុ១៦ឆ្នាំ (មិល), ៤- អែត ឈ្លែវ អាយុ៣៨ឆ្នាំ(មិល), ៥- ឆាន ថីអាយុ២៥ឆ្នាំ។ អ្នកទាំងអស់គ្នារស់នៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ រីឯវត្ថុតាងបានយកទៅផ្ញើទុកនៅក្រុមហ៊ុនជាបណ្តោះអាសន្នជំនាញរដ្ឋបាលព្រៃឈើកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា