ភ្នំពេញ ៖ ថ្ងៃអង្គារទី២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទទួលការចាក់វ៉ាក់សាំងលើកទី២ នៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី និងបានអញ្ជើញចុះពិនិត្យមើលការបើកយុទ្ធការចាក់វ៉ាក់សាំងការពារមេរោគ កូវីដ-១៩ ដែលជាជំនួយមនុស្សធម៌ របស់សាធារណរដ្ឋប្រជាមានិតចិន ហើយវ៉ាក់សាំងដែលត្រូវចាក់នេះមាន ឈ្មោះថាស៊ីណូហ្វាម ចាក់ដល់កងកម្លាំងយោធា កងរាជអាវុធហត្ថខេត្ត កងពលថ្មើជើងលេខ៥១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។ក្នុងដំណើរចុះពិនិត្យ ការចាក់វ៉ាក់សាំងការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នេះដែរ សង្កេតឃើញ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ផងដែរថា ក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ គឺយើងចាក់បានទាំងអស់គ្នាចាប់ពីអាយុ១៨ឆ្នាំដល់៥៩ឆ្នាំ ឈរលើគោលការណ៍ស្ម័គ្រចិត្ដ។ តែពេលនេះយើងផ្តល់អទិភាពដល់មន្រ្តីសុខាភិបាល និង កងកម្លាំងប្រដាប់អាវុធជាមុនសិន ដែលជាកងកម្លាំងជួរមុខនិងមានភាពប្រឈមខ្ពស់។ជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្ត សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលឧបត្ថម្ភនូវវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនដល់ប្រទេសកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា