ខណៈនេះ អ្នកឆ្លងកូវីដ១៩លើលោកកើនដល់ជាង១២៤លាន ២៨ម៉ឺននាក់ ស្លាប់ជាង២លាន ៧៣ម៉ឺននាក់
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់១២៤,២៨៧,២៨០ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន២,៧៣៤,៩៧១នាក់ និងជាសះស្បើយឡើងវិញ ១០០,២៥៤,២៤៨ករណី។
គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣០,៥៧៥,៩០៦នាក់ ស្លាប់ចំនួន ៥៥៥,៩៤៤នាក់ និងជាសះស្បើយ ២២,៨៤៤,៥៦៤នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីលមានអ្នកឆ្លង ១២,០៥១,៦១៩ នាក់ ស្លាប់ចំនួន ២៩៥,៦៨៥នាក់ និងជាសះស្បើយ ១០,៥០៧,៩៩៥នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១១,៦៨៦,៣៣០នាក់ ស្លាប់ ១៦០,២០០នាក់ និងជាសះស្បើយ ១១,១៧៩,០៥៩នាក់៕