ពិភពលោក ៖សហព័ន្ធបាល់ទាត់ពិភពលោក(FIFA) បានសម្រេចដាក់បម្រាមដល់អតីតប្រធានចាស់លោក Sepp Blatter មិនឲ្យប៉ះពាល់បាល់ទាត់រហូតដល់ឆ្នាំ ២០២៨ បន្ទាប់ពីបានបន្ថែមពីលើទណ្ឌកម្មចាស់រយៈពេល៦ឆ្នាំ ៨ខែបន្តទៀត។ចំណែកអតីតអគ្គលេខាធិការ FIFA លោក Jerome Valcke វ័យ៦០ឆ្នាំ បានទទួលបំរាមស្រដៀងគ្នានេះដែរដោយពួកគេទាំងពីរក៏ត្រូវបានពិន័យជាប្រាក់ ៧៨០,០០០ផោនថែមទៀតផង។ការបន្ថែមបម្រាមខាងលើនេះមានន័យថា បុរសវ័យ ៨៥ឆ្នាំ Blatter ពុំមានសិទ្ធិធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹងបាល់ទាត់រហូតដល់ឆ្នាំ២០២៨ ដែលបន្ថែមទណ្ឌកម្មចាស់នឹងផុតកំណត់នៅខែតុលា ឆ្នាំ២០២១ នេះពីបទ «ប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នដែលពុំគិតប្រាក់កំរ៉ៃមួយនេះនាពេលកន្លងមក»។ ដោយឡែកលោក Jerome Valke ត្រូវបាន FIFA ដាក់បម្រាមបន្ថែមរហូតដល់ខែតុលា ឆ្នាំ២០២៥៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា