ខេត្តកំពត ៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចែកម៉ាស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត។ ពិធីនេះរៀបចំឡើងក្នុងបរិវេណសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក។មានប្រសាសន៍ក្នុងពីធីនាព្រឹកនេះ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ដូច្នេះហើយទើបរដ្ឋបាលខេត្តកំពតធ្វើការចែកម៉ាស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់យកទៅចែកជូនដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីចូលរួមការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់ឲ្យខាងតែបាននៃការឆ្លងជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្ត៣ការពារ ៣កុំ និងវិធានការណ៍របស់ក្រសួងសុខាភិបាល ឲ្របានគ្រប់ៗគ្នា ព្រមទាំងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបើមិនមានកិច្ចការ ណាចាំបាច់សូមកុំចេញក្រៅផ្ទះ និងស្តាប់តាមការណែនាំរបស់អជ្ញាធរមូលដ្ឋាន។សូមជម្រាបថា ក្នុងពិធីនាព្រឹកនេះ រដ្ឋបាលខេត្តកំពតបានចែកម៉ាស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់រដ្ឋបាលឃុំ សង្កាត់ ដោយមួយឃុំ សង្កាត់ទទួលបាន៥០០ម៉ាស់ សរុប៩៣ ឃុំ សង្កាត់ ចំនួន៤៦,៥០០ម៉ាស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា