ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អភិបាលខេត្តកំពង់ចាម ទទួលអំណោយពីព្រះសង្ឃ និងសប្បុរសជននានាក្នុងខេត្ត ដែលបានឧបត្ថម្ភដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
Wed,31 March 2021 (Time 01:48 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 501នាក់)

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយពីព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តទាំង៤ក្នុងក្រុងកំពង់ចាម និងឯកឧត្តម លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម រួមនិងសប្បុរសជនក្នុងខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ព្រះសង្ឃ អាចារ្យគណៈកម្មការវត្តទាំង៤នៅក្នុងក្រុងកំពង់ចាម រួមនឹងលោក លោកស្រីជាសប្បុរសជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។ ឯកឧត្តម បានចាត់ទុក កាយវិការមនុស្សធម៌ទាំងអស់នេះ គឺជាវប្បធម៌ នៃការចែករំលែក ហើយបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ និយាយរួម និងដោយឡែក ការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាពិសេស ការជួយរំលែកទុក្ខលំបាក និងការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ក្នុងខេត្តកំពង់ចាម ផងដែរ ។

គួរបញ្ជាក់ថា៖ អំណោយសប្បុរសជន និងក្រុមហ៊ុន ដែលបានផ្ដល់ជូនគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ នាឱកាសនោះ រួមមាន ៖
-ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ ថវិកា ១.០០០ដុល្លា
-លោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលខេត្កកំពង់ចាម ថវិកា ១លានរៀល
-លោកជំទាវ ខុង ស៊ុនអេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ថវិកា ១លានរៀល
-លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ថវិកា១លានរៀល។
-ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តសុទស្សនារាមជ្រោយថ្ម ទឹកបរិសុទ្ធ ៥២៧យួរ
-ព្រះចៅអធិការ អាចារ្យ គណៈកម្មការ វត្តជោតនារាមបឹងកុក ទឹកបរិសុទ្ធ ចំនួន ៥០យួរ
-ព្រះចៅអធិការ អាចារ្យ គណៈកម្មការ វត្តបទុមរតនដីដុះ ទឹកបរិសុទ្ធ ចំនួន ៧៥យួរ
-ព្រះចៅអធិការ អាចារ្យ គណៈកម្មការ វត្តខេមវន្តបឹងស្នាយ ទឹកបរិសុទ្ធ ចំនួន ៥០យួរ
-លោក សន សត្ថា និងភរិយា ដេប៉ូលក់ចែកចាយស្រាបៀកម្ពុជា ខេត្តកំពង់ចាម ទឹកបរិសុទ្ធ ចំនួន ៥០កេស
-លោក យាន គួង និងភរិយា សាខាសាលាបង្រៀនបើកបររថយន្ត ហេង ចំណាន ឧបត្ថម្ភថវិកា ចំនួន ២០ម៉ឺនរៀល ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
278 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3015 នាក់
ខែនេះ :
9852 នាក់
3 ខែនេះ :
31392 នាក់
សរុប :
487257 នាក់