ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អភិបាលខេត្តកំពតដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ ដើម្បីត្រួតពិនិត្យដីសម្បទានសង្គមកិច្ចក្នុងភូមិសាស្រ្តខេត្
Thu,04 March 2021 (Time 03:27 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 490នាក់)

ខេត្តកំពត ៖ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល នៃគណៈអភិបាលខេត្តកំពត​ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៦រោច​ ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី០៤​ ខែមីនា​ ឆ្នាំ២០២១​ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ ដើម្បីត្រួតពិនិត្យដីសម្បទានសង្គមកិច្ចនៅក្នុងភូមិសាស្រ្តខេត្តកំពត​ ដោយមានការអញ្ជើញចូលរួមពី​ ឯកឧត្តម​អភិបាលរងខេត្ត​ ប្រធានមន្ទីរ​ អង្គភាពពាក់ជុំវិញខេត្ត​ និងអាជ្ញាធរក្រុង​ ស្រុកសរុប​ ៣៧នាក់។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ​ ឯកឧត្ដម​ ជាវ​ តាយ​ បានស្នើដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្ត​ ត្រូវត្រួតពិនិត្យមើលលទ្ធភាពពាក់ព័ន្ធការគ្រប់គ្រងដីរដ្ឋ​ ដើម្បីទុកសំរាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន​។ ទន្ទឹមនោះ ឯកឧត្ដម​អភិបាល​ខេត្ត​ ក៏បានសំណូមពរដល់គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តទាំងអស់​ ត្រូវរួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ​ ដើម្បីឲ្យការងារនេះទទួលបានលទ្ធផលល្អនៅពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
121 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2858 នាក់
ខែនេះ :
9695 នាក់
3 ខែនេះ :
31235 នាក់
សរុប :
487100 នាក់