ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រដ្ឋបាលខេត្តក្រចេះរៀបចំពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១០ ក្រោមប្រធាន «ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩ »
Thu,04 March 2021 (Time 03:35 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 534នាក់)

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ខែផល្គុន ឆ្នាំជូត ទោសក័ ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះបានរៀបចំពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១០ ក្រោមប្រធាន «ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩ » ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ។ ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងសមាជិកាសមាគមនារីជាច្រើន

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងនូវការកោតសរសើចំពោះសមាគមនារីខេត្ត ដែលបានបំពេញតួនាទី និងកត្តព្វកិច្ចជាមាតាពិភពលោក និងបានក្លាយខ្លួនជាអ្នកដឹកនាំការងារនៅក្នុងស្ថាបន័ផ្សេងៗ។ សិទ្ធិនារីបានបង្ហាញនូវសុឆន្ទៈក្នុងភាពជាអ្នកដឹកនាំកន្លងមកបានល្អប្រសើរ ហើយមានការទទួលខុសត្រូវខ្ពស់ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបង្កើនចំនួនស្រ្តីនូវមុខតំណែងក្នុងការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យមានសមធម៌និងតម្លាភាព ហើយមានសិទ្ធិស្មើគ្នានឹងបុរសទាំងក្នុងស្ថាប័នរដ្ឋ និងស្ថាប័នឯកជនមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះបានធ្វើឲ្យអ្វីៗ គ្រប់យ៉ាងជួបនឹងបញ្ហា សម្រាប់យើងគ្រប់គ្នា ទាំងការរកទទួលទាន និងការប្រកបមុខរបរផ្សេងៗ និងឈានទៅប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដូចនេះយើងចាំបាច់ត្រូវជម្នះគ្រប់ឧបសគ្គដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយគ្រប់ជំពូក សម្រាប់ប្រទេសជាតិ និងសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមគណៈអភិបាលខេត្តក៏បានអំពាវនាវដល់អង្គពិធីទាំងមូលត្រឡប់ទៅមូលដ្ឋានវិញ មេត្តាផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហគមន៍ឲ្យចូលរួមធ្វើអនាម័យឲ្យបានជាប្រចាំ និងចូលរួមអនុវត្តនូវគោលការណ៍ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោសែនជាប្រមុខដឹកនាំ និងការណែនាំរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ និងការពាររោគរាតត្បាតនៃជំងឺកូវីដ-១៩។ ក្នុងនោះ ៣ការពារ មាន ៖ ពាក់ម៉ាស់. លាងដៃ. គម្លាតសង្គម ឬគម្លាតបុគ្គល (ចាប់ពី១,៥ ម៉ែត្រឡើងទៅ )។ ៣កុំមាន ៖ កុំទៅកន្លែងបិទជិត ដែលគ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងដែលមានមនុស្សច្រើនកកកុញ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មារគ្នា កុំឱបថើបគ្នាជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
195 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2932 នាក់
ខែនេះ :
9769 នាក់
3 ខែនេះ :
31309 នាក់
សរុប :
487174 នាក់