ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រដ្ឋបាលខេត្តក្រចេះប្រជុំបូសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តរបស់គណៈបញ្ជាការឯកភាពខេត្
Sat,06 March 2021 (Time 02:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 498នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោសក័២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការ ងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំមេគង្គខេត្តក្រចេះ មានការចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត។

ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៤ របៀបវារៈទី១.ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ ២.ពិនិត្យលើការងារ សុខសណ្ដាប់ធ្នាប់សង្គម ៣.ពិនិត្យលើការងារសេដ្ឋកិច្ច សង្គម ៤.បញ្ហាផ្សេងៗ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ អាជ្ញាធរ មន្ទីរ និងសមត្ថកិច្ចពាក់ព័ន្ធនូវចំណុចសំខាន់ៗ មួយចំនួនរួមមាន ៖ ១.អាជ្ញាធរក្រុង ស្រុក ត្រូវរួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាត និងពង្រឹងការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កុំឲ្យមានមនុស្សឆ្លងចេញចូលខុសច្បាប់ ក្នុងករណីមានការឆ្លងដែនចូលមកក្នុងខេត្ត ត្រូវរៀបចំចាត់ចែង ធ្វើចត្តាឡីស័ក និងយកសំណាកទៅវិភាគទាំងអស់ដោយគ្មានការលើកលែង ២.បន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិធានការរបស់សម្តេចតេជោដើម្បីការការពារជំងឺកូវីដ១៩ (៣ការពារ ៣កុំ) រួមមាន ៖ ៣ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតបុគ្គល) ៣កុំ (១.កុំចូលទៅកន្លែងបិទជិត ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំចាប់ដៃគ្នា)។ ៣.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់ គ្រឿងញៀនឲ្យមានប្រសិទ្ធភាព។ ៤.មន្ទីរទេសចរណ៍ខេត្ត ត្រូវចុះពិនិត្យ និងពង្រឹងការអនុវត្តវិធានការសុខាភិបាលនៅតាម ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ជាដើម។ ៦.អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវគ្រប់គ្រង និងក្ដាប់ឲ្យបាននូវគ្រប់មុខសញ្ញាដែលចូលមក ដល់មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ និងពលករដែលមកពីក្រៅប្រទេស ដើម្បីចាត់ចែងរៀបចំឲ្យ ពួកគាត់ទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលខេត្តបានរៀបចំ ក្នុងករណីដែល ពួកគាត់ មិនទាន់បានធ្វើ ចត្តាឡីស័កនៅឡើយ។ ៧.រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែន សមត្ថកិច្ច របស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ៨.មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវរៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ឡើងវិញ និងជុសជុល ស្ពានដែលចាស់នៅក្នុងស្រុកសំបូរ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរគួឱ្យកត់សម្គាល់ ក្នុងនោះសម្រេចបាននូវការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម ។

ជាមួយគ្នានេះដែរ ឯកឧត្តម គណៈអភិបាលខេត្តក៏អំពាវដល់អង្គប្រជុំទាំងមូលផងដែរថា វិលត្រឡប់មកមូលដ្ឋានវិញបន្តអប់រំដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ឲ្យបន្តចូលរួមធ្វើអនាម័យជាប្រចាំឲ្យបានគ្រប់ៗគ្នា និងចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំឲ្យបានត្រឹមត្រូវបំផុតនៅក្នុងមូលដ្ឋាន និងសហគម។

ក្នុងនោះដែល ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាចំនួន១លាន១សែន ដល់អ្នកធ្វើចត្តាឡីស័កចំនួន១១នាក់ នៅស្រុកស្នួល ហើយថវិកានេះជាថវិការបស់គណៈកម្មាធិការកូវីដថ្នាក់ខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
189 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2926 នាក់
ខែនេះ :
9763 នាក់
3 ខែនេះ :
31303 នាក់
សរុប :
487168 នាក់