ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សម្តេចហ៊ុ​នសែនចេញប​ទបញ្ជាឱ្យក្រសួង-ស្ថាប័ន​របស់រដ្ឋស្ថាប័ននីតិ​ប្បញ្ញត្តិផ្អាកជា​បណ្តោះអាសន្នទុកអ្នក​ធ្វើការ​ចំនួនតិចតួច
Tue,09 March 2021 (Time 02:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 496នាក់)

សារជាសម្លេងបន្ទាន់នាយប់ថ្ងៃទី០៨ខែមីនាឆ្នាំ២០២១សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបទបញ្ជាឱ្យក្រសួង-ស្ថាប័នរបស់រដ្ឋនិងអំពាវនាវដល់ស្ថាប័ននីតិប្បញ្ញត្តិផ្អាកជាបណ្តោះអាសន្នដោយទុកអ្នកធ្វើការចំនួនតិចតួចខណៈមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ។សម្ដេចហ៊ុន សែនមានប្រសាសន៍ថា ថ្ងៃនេះសភាពការណ៍នៅក្នុងប្រទេសរបស់យើងពិតជាមិនធម្មតាដែលរហូតមកដល់ម៉ោងនេះការរកឃើញនូវអ្នកវិជ្ជមានវីរុសកូវីដ-១៩មានចំនួនអ្នកឆ្លងថ្មីមានរហូតទៅដល់៤៩នាក់ដែលករណីថ្មីនេះមាននៅទីក្រុងភ្នំពេញខេត្តព្រះសីហនុនិងខេត្តព្រៃវែងនិងផ្នែកខ្លះនៅក្នុងខេត្តកណ្ដាល។សភាពការណ៍នេះបានដាក់ចេញជាចំណោទធំៗ សម្រាប់យើងក្នុងការបន្តជំហាន ដើម្បីប្រយុទ្ធជាមួយនឹងជំងឺដ៏កាចសាហាវនេះ។
សម្ដេចបញ្ជាក់ថាក្នុងស្ថានភាពបែបនេះខ្ញុំសូមអំពាវនាវផងហើយក៏ចេញបទបញ្ជាផងហើយការចេញបទបញ្ជានោះគឺស្នើឱ្យស្ថាប័ននីមួយៗរបស់រាជរដ្ឋាភិបាលនិងក៏សូមអំពាវនាវចំពោះស្ថាប័ននីតិប្បញ្ញត្តិ សូមផ្អាកជាបណ្ដោះអាសន្ននូវស្ថាប័ន។ប៉ុន្តែយើងក៏ត្រូវមានមនុស្សប្រចាំការធ្វើការ តែយ៉ាងហោចណាស់ ត្រូវមានមនុស្សតិចតួច មនុស្សភាគច្រើនត្រូវធ្វើការនៅតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិចប្រាំពីរថ្ងៃ។ បន្ទាប់ពីក្រោយរយៈពេលប្រាំពីរថ្ងៃ ខ្ញុំនឹងជូនដំណឹងបន្ថែមទៅកាន់ស្ថាប័នទាំងនោះ។ សម្ដេចបន្តថា ធ្វើយ៉ាងដូច្នេះគឺយើងអាចបញ្ចៀសបាននូវហានិភ័យដែលយើងមិនទាន់ស្គាល់នូវអ្នកដែលមានការពាក់ព័ន្ធ។ ដូច្នេះការបិទស្ថាប័នជាបណ្ដោះអាសន្ននេះមិនមែនជាការបិទទាំងស្រុងទេ។ក៏ប៉ុន្តែសូមឱ្យកាត់បន្ថយចំនួនមនុស្សយ៉ាងតិច៩០% ហើយមានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះដែលនៅប្រចាំការធ្វើការតាមស្ថាប័ន។ សម្រាប់វិស័យឯកជនក៏សូមស្នើឱ្យមានការយកចិត្តទុកដាក់ បើអាចធ្វើទៅបានគឺកាត់បន្ថយបុគ្គលិក ហើយធ្វើការផ្លាស់ប្ដូរវេនគ្នា ដើម្បីបញ្ចៀសនូវភាពកកកុញរបស់មនុស្ស នៅកន្លែងធ្វើការផង និងនៅតាមដងផ្លូវផង។សម្តេចបានបញ្ជាក់ថា បទបញ្ជានេះ សម្រាប់តែស្ថាប័នស៊ីវិលប៉ុណ្ណោះ។ ចំណែកឯកងកម្លាំងប្រដាប់អាវុធនិងក្រុមគ្រូពេទ្យត្រូវនៅធ្វើប្រតិបត្តិការជាធម្មតា។នេះជាការអំពាវនាវដ៏ទទូចសូមឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់មានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងកិច្ចការពារសុខភាពពីជំងឺឆ្លងដ៏កាចសាហាវនេះ។សម្រាប់ទីផ្សារ និងរោងចក្រសម្តេចអះអាងថាយើងមិនប្រកាសបិទនោះទេ ព្រោះមិនទាន់មានហានិភ័យទៅដល់កន្លែងនោះទេតែសូមឱ្យបង្កើនការប្រុងប្រយ័ត្នជាមួយនឹងការការពារនៅតាមរោងចក្រទាក់ទងជាមួយនឹងការវាស់កំដៅអាល់កុលលាងដៃនិងការតាមដានសុខុមាលភាពរបស់កម្មករ។ ចំណែកនៅតាមទីផ្សារគឺត្រូវតែយកចិត្តទុកដាក់ពិនិត្យទៅលើស្ថានភាពដែលបាន និងកំពុងកើត ហើយក៏ពិនិត្យទៅលើអ្នកដែលទៅលក់ និងអ្នកទៅទិញផងដែរ។សម្តេចហ៊ុន សែន ក៏បានបន្តអំពាវនាវឱ្យផ្អាករាល់ការជួបជុំបើមិនមានការចាំបាច់ ហើយចំពោះក្រុមគ្រួសារ សូមកុំឱ្យកូនចេញពីផ្ទះចំណែកឯមនុស្សចាស់ពេញវ័យបើមិនចាំបាច់កុំចេញក្រៅផ្ទះតែបើចាំបាច់ត្រូវពាក់ម៉ាស។ សម្តេចបានសង្កត់ធ្ងន់ថា « នេះជាវិធានការចាំបាច់ដើម្បីការពារនូវសុខភាពរបស់បុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗព្រមទាំងសង្គមជាតិយើងទាំងមូលផងដែរ»។សម្ដេចបានស្នើឯកឧត្ដមប្រធានព្រឹទ្ធសភាស្ដីទីមេត្តាពិនិត្យរកវិធីណាដើម្បីឱ្យច្បាប់ដែលសភាបានអនុម័តនោះបានចូលជាធរមានអាចបើកការប្រជុំតាមអនឡាញហើយមានការជួបជុំតាមទម្រង់មនុស្សតិចដែលអាចធ្វើទៅបានព្រោះច្បាប់នេះវាត្រូវការបន្ទាន់ ដោយយើងមិនអាចប្រើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នសម្រាប់សភាពការណ៍នេះទេ តែយើងត្រូវការច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ចំពោះខេត្តព្រះសីហនុសម្តេចបានណែនាំឱ្យធ្វើការរឹតត្បិតថែមទៀតទៅលើការធ្វើចរាចររបស់មនុស្សតែមិនត្រូវធ្វើឱ្យមានការរាំងស្ទះដល់ការដឹកទំនិញចេញ-ចូលនោះទេ។ ព្រោះវាជាច្រកសេដ្ឋកិច្ចតែមួយគត់របស់យើងសម្រាប់ការនាំចេញតាមផ្លូវទឹកហើយការធ្វើដំណើរ ​ការដឹកជញ្ជូនទំនិញទាំងទំនិញក្នុងប្រទេសនិងទំនិញឆ្លងកាត់ព្រំដែន នៅតែត្រូវធ្វើធម្មតា ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសពាណិជ្ជកម្មជាមួយប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃទៀត។ដែលគិតត្រឹមយប់ម្សិលម៉ិញនេះបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់បន្ថែមទៀតដែលករណីថ្មីទាំងនេះ មាននៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល និងព្រៃវែង៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
313 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3050 នាក់
ខែនេះ :
9887 នាក់
3 ខែនេះ :
31427 នាក់
សរុប :
487292 នាក់