ព្រឹកថ្ងៃទី១មេសា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៣៧នាក់និងមានជាសះស្បើយ៤៩នាក់
រហូតដល់ម៉ោង១១:០០ព្រឹកថ្ងៃទី១មេសា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៣៧នាក់ (ឆ្លងសហគមន៍៣៥នាក់និងនាំចូល២នាក់)និងមានជាសះស្បើយ៤៩នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន២៤៧៧នាក់ចំនួនសំរាកពេទ្យ១២១៩នាក់ និងចំនួនជាសះស្បើយសរុបកើន១២៤០នាក់និងស្លាប់ថ្មី៣នាក់សរុបស្លាប់១៤នាក់ ។ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នាឈររង់ចាំគម្លាតពីគ្នាឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុលឬជែល ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំ
បូងបំផុតនៅថ្ងៃទី ២៧ មករា២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥