ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សម្ដេចហ៊ុ​ន សែនសម្តែងការ​សោកស្ដាយចំ​ពោះការលេចធ្លាយនូវសារជាសំឡេងដែល​ធ្វើ​ឱ្យប៉ះទង្គិចនូវអា​រម្មណ៍របស់​បងប្អូនប្រជាពលរដ្ឋ
Thu,15 April 2021 (Time 02:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 532នាក់)

បន្ទាប់ពីសារជាសំឡេងនាយប់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២១សម្ដេចហ៊ុន សែន«មានការជ្រួលច្របល់ មុនពេលដែលចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិ​បាល​ក្នុងការបិទខ្ទប់ភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្ដាល»សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែននៃកម្ពុជាបានសម្ដែងនូវសោកស្ដាយចំពោះការលេចធ្លាយនូវសារជាសំឡេងនៃសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិ​សាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដែលធ្វើឱ្យប៉ះទង្គិចនូវអារម្មណ៍របស់​បងប្អូនប្រជាពលរដ្ឋនិងមានប្រជាពលរដ្ឋមួយចំនួនមានការភ័យខ្លាច នាំគ្នាសម្រុកទៅផ្សារដើម្បីទិញគ្រឿងឧបភោគបរិភោគទុកដែលការធ្វើបែបនេះបង្កើតភាពកកកុញ មនុស្សច្រើនដែលជំរុញឱ្យមានហានិភ័យកាន់តែខ្ពស់ឡើងក្នុងការឆ្លងវីរុសកូវីដ-១៩នោះ។
។ សម្ដេចហ៊ុនសែនបានបញ្ជាក់ថា «គោល​បំណងនៃការបិទគឺដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ហើយការបិទនេះ​ទៀតសោតក៏មិនមែនជាការបិទដំណើរការធ្វើឱ្យប្រជាជនស្លាប់ឬរងទុក្ខលំបាកនោះដែរ។ ទោះ​បីថាផលប៉ះពាល់កើតមាន។ក៏ប៉ុន្តែយើងក៏បានគិតទុកធ្វើយ៉ាងណាឱ្យប្រជាជនយើងអាចមាន​ជីវភាពជាប្រក្រតី គប្បីបញ្ហាមួយចំនួនត្រូវបានធ្វើ»។ បើតាមសម្ដេចនៅពេលដែល​យើងបិទបុគ្គលគ្រប់រូប ត្រូវបានហាមមិនឱ្យធ្វើដំណើរទៅចេញពីលំនៅឋានឬទីសំណាក់​របស់ខ្លួន ប្រសិនបើគ្មានការចាំបាច់។ ក្នុងពេលជាមួយគ្នានេះការធ្វើដំណើរចេញក្រៅអា​ធ្វើទៅបានក្នុងករណីដែលមានការចាំបាច់ដូចជាការធ្វើដំណើរទៅធ្វើការងារឬប្រកបមុខរបរអាជីវកម្មក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ដែលមិនមានការហាមឃាត់ដូចនៅក្នុងមាត្រា៣នៃសេចក្តីសម្រេច។ ទន្ទឹមនោះដែរ កន្លែងលក់ម្ហូបអាហារ និងកន្លែងលក់សម្ភារចាំបាច់ អនុញ្ញាតឱ្យមានការបើកមិនមែនជាការបិទសម្លាប់ប្រជាជនដោយអត់មានម្ហូបអាហារ​​នោះ​ទេ។ចំពោះ ដំណើរការ នៃការពិនិត្យព្យាបាល និងយកសំណាក និងការចាក់វ៉ាក់សាំងការ​ពារជំងឺកូវីដ-១៩ នៅតែដំណើរការធម្មតាក្នុងភូមិសាស្រ្តដែលត្រូវបិទខ្ទប់។សម្ដេចបញ្ជាក់បន្ថែមថា អាជីវកម្មទាំងអស់នៅក្នុងទីក្រុងភ្នំពេញដែលបិទ​ដោយសារតែយើងយល់ថាកន្លែងនោះចាំបាច់បិទ ។ប៉ុន្តែក៏មានការលើកលែងនៅត្រង់ថាសកម្ម​ភាពការងាររបស់ស្ថាប័នសាធារណៈនិងកងកម្លាំងប្រដាប់អាវុធ ត្រូវតែបន្តធ្វើដោយមិនអាច​ចៀសវាងបានទេ។ ប៉ុន្តែក៏ត្រូវឱ្យមានមនុស្សកំណត់ចំនួនតិច និងមានប្រធានស្ថាប័នសាមីទទួលខុសត្រូវ។រោងចក្រផលិតម្ហូបអាហារនិងមានកម្រិតចំនួនមនុស្សតិចដែលមាន​ប្រធាន​ស្ថាប័នសាមីទទួលខុសត្រូវ។ ចំពោះរោងចក្រសហគ្រាសសិប្បកម្ម គ្រឿងឧបភោគបរិភោគ ទីសត្តឃាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ត្រូវតែបន្តធ្វើ។ សម្ដេចហ៊ុន សែន បានសង្កត់ធ្ងន់ថា «យើងសុខចិត្តបិទការរោងចក្រផលិតសម្លៀកបំពាក់ផលិតស្បែកជើង រោង​ចក្រដទៃទៀត ក៏ប៉ុន្តែយើងត្រូវតែឱ្យបើករោងចក្រសហគ្រាស ដែលផលិតម្ហូបអាហារដូចជា រោងចក្រផលិតមី កន្លែងលក់ត្រី កន្លែងកាប់ជ្រូក និងសត្វដទៃទៀតដែលបម្រើសេចក្តីត្រូវ​ការ​របស់មនុស្ស»។សម្ដេចក៏បានណែនាំឱ្យអភិបាលរាជធានីភ្នំពេញយកចិត្តទុកដាក់​ពិនិត្យ​មើលចំពោះប្រជាពលរដ្ឋនៅតំបន់ក្រីក្រដែលអាចផ្ដល់នូវជំនួយសង្គ្រោះសម្រាប់ពួកគាត់និង​​បានណែនាំឱ្យក្រសួងពាណិជ្ជកម្មយកចិត្តទុកដាក់ដាក់ផ្គត់ផ្គង់យកអង្គ មី និងស្បៀងអាហារ​ដែលមាននៅក្នុងដៃ ចូលទៅក្នុងទីផ្សារ ដើម្បីចៀសវាងកុំឱ្យឈ្មួញលក់អង្ករឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ។
សម្ដេចក៏លើកឡើងថា «ខ្ញុំសោកស្ដាយជាទីបំផុត នៅពេលដែលខ្ញុំបានរៀបចំដាក់​ចេញនូវបទបញ្ជាសម្រាប់ការរៀបចំនេះបែរជាលេចធ្លាយដោយបុគ្គលខ្វះការទទួលខុសត្រូវ ហើយការលេចធ្លាយនេះបានធ្វើឱ្យប៉ះទង្គិចនូវអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ខុសពីវត្ថុ​បំណងរបស់រាជរដ្ឋាភិបាល ដែលបិទខ្ទប់។ ប៉ុន្តែមានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវ មិនឱ្យបងប្អូន​ដាច់បាយ ដាច់ភ្លើង ដាច់ទឹកនោះទេ សេវាកម្មទាំងប៉ុន្មាន រាប់ទាំងសេវាកម្មប្រមូលសំរាម​ចេញ​ពីលំនៅឋានរបស់បងប្អូននៅតែអាចធ្វើបាន»។ សម្ដេចបន្តឱ្យដឹងថា«ពិតមែន​ហើយខ្ញុំសូមអភ័យទោសដោយសារតែរឿងរ៉ាវមិនទាន់នឹងបានចេញនូវសេចក្ដីសម្រេច ។ប៉ុន្តែ​បែរ​ជាបានបែកធ្លាយទៅមុន ដោយបុគ្គលខ្វះការទទួលខុសត្រូវ នៅក្នុងក្បាលម៉ាស៊ីនដឹក​នាំរបស់បក្សនិងរដ្ឋ ដែលខ្ញុំសុំសារភាពដោយត្រង់ថាសកម្មភាពនោះនឹងត្រូវ​ទទួលនូវ​វិន័យ​នៅពេលក្រោយនៅពេលដែលយើងរកឃើញ»។សម្ដេចហ៊ុនសែនក៏បានផ្ដាំផ្ញើ​ទៅប្រជាពលរដ្ឋថា សូមបងប្អូនស៊ូទ្រាំ​រយៈ​ពេល១៤ថ្ងៃដើម្បីកាត់ផ្ដាច់ចម្លងនិងសូមបងប្អូន​កុំចេញ​ពីផ្ទះក្នុងពេលដែលមានគ្មាន​ការ​ចាំបាច់។សូមបញ្ជាក់ថា ក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានគូសបញ្ជាក់ថា ត្រូវបានបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ​នៃខេត្តកណ្ដាល ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល១៤ ថ្ងៃ គិតចាប់តាំងពីម៉ោង​សូន្យថ្ងៃ​ទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង​ធានាដល់​ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ​រាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលនិងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅកន្លែងផ្សេងទៀត៕
នៅល្ងាចថ្ងៃទី១៤ខែមេសាប្រជាជននៅរាជធានីភ្នំពេញបានប្រញាប់ប្រញាល់ទៅទិញទំនិញនៅផ្សារនិងផ្សារទំនើបដោយត្រៀមស្តុកទុកសម្រាប់អាហារសម្រាប់ការបិទផ្លូវរយៈពេល១៤ថ្ងៃ។

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
504 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3241 នាក់
ខែនេះ :
10078 នាក់
3 ខែនេះ :
31618 នាក់
សរុប :
487483 នាក់