រន្ធត់ចិត្តពិតអាណិតរាស្ត្រខ្មែរមិនគួរណាប្រែជាមានការភ័យដោយសារវីរុសកូវីដ-១៩ចង្រៃមិនត្រាប្រណីសូម្បីកុមារតូច។យើងអាចឈ្នះបានដោយការប្រណិបត្តិតាមវិធានការពិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំឈ្លៀសវៃមែនទែននាំរាស្ត្រខ្មែរនឹងបាន ស្រាកស្រាន្តទុក្ទភ័យ កូវីដចង្រៃសូមរលាយសូន្យ៖ឥឡូវនេះវីរុសកូវីដ-១៩កំពុងតែសកម្មនិងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើនដូចជាទីផ្សារកាស៊ីណូនិងរោងចក្រដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រើន។ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះហើយមកដល់ផ្ទះ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួនសូម្បីតែកូនតូចៗមិនថាអាយុតិច ឫច្រើននោះឡើយ។ដូច្នេះ ប្រសិនបើបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ “៣ការពារនិង៣កុំ និងចាក់វ៉ាក់សាំង+នៅផ្ទះជាបណ្តោះអាសន្ន” នោះទេអាយុជីវិតបុគ្គលណាម្នាក់ឬអាចមានច្រើននាក់ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩ ដោយងាយស្រួលហើយ។ ត្រូវចងចាំថា “ពេលនេះសុខភាព និងអាយុជីវិតរបស់បុគ្គលនិងក្រុមគ្រួសារខ្លួន គឺពឹងផ្អែកលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហើយ បើមិនចង់មានជំងឺកូវីដ-១៩ទេនោះគឺត្រូវខិតខំអត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លីជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ ដោយអនុវត្តវិធានការដែល សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់ចេញជាបន្តបន្ទាប់នេះ ជាជាងការធ្វើដំណើរឆ្ពោះទៅរកជ្រោះមរណ:កូវីដ-១៩ដោយសារតែការធ្វេសប្រហែស ការផ្គើន ឬមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ” ។ កាលសង្រ្គាមយើងខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះយើងខ្លាចវីរុសកូវីដ-១៩ ផ្លោងដាក់យើង យើងត្រូវនាំគ្នានៅផ្ទះ ដែលការនៅផ្ទះរបស់យើងវាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់ហើយសត្រូវអត់ស្រមោលកូវីដ-១៩ ពិតជាមានការលំបាកក្នុងការស្វែងរកការវាយលុកហើយរកយើងមិនឃើញទៀតផង។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា។សូមអរគុណ។
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា