ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ក្រសួងសុខាភិបាលបញ្ជាក់ពីករណីស្លាប់បុរសជនជាតិខ្មែរចំនួន២នាក់​អាយុ​៥៥ឆ្នាំនិង​អាយុ៤៩ឆ្នាំ​ដោយសា​រជំងឺកូវី​ដ-១៩
Mon,19 April 2021 (Time 02:56 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 514នាក់)

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ស្តីពីករណីស្លាប់បុរសជនជាតិខ្មែរចំនួន០២នាក់ អាយុ៥៥ឆាំ្ននិងអាយុ៤៩ឆ្នាំដោយសារជំងឺកូវីដ-១៩។ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖
១- មន្ទីរពេទ្យហ្លួងម៉ែបានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ៥៥ឆ្នាំដែលរស់នៅសង្កាត់អូរឫស្សីខណ្ឌ៧មករា រាជធានីភ្នំពេញបានចូលសម្រាកព្យាបាលនៅមណ្ឌលព្យាបាលបុរី១០០ខ្នង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២:០០នាទី ថ្ងៃត្រង់ បន្ទាប់ពី ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាព ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ។ ដោយស្ថានភាព ជំងឺមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗ … និងអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបញ្ជូនគាត់ទៅ ព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានពិនិត្យឃើញថាអ្នកជំងឺ បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនពេលចូលដល់មន្ទីរពេទ្យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១វេលាម៉ោង ១២:៤៥នាទី។ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបុរសជនជាតិខ្មែរអាយុ៥៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មុនចូលដល់មន្ទីរពេទ្យ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ (Mourant entrant avec COVID-I9)។
២- មណ្ឌលសុខភាពចាក់អង្រែបានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីបានរកឃើញមានវិជ្ជមានកូវីដ-១៩ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលចាក់អង្រែ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០:១៦នាទី ជាមួយអាការៈក្តៅ ក្អក ហត់ និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ដោយជំងឺមានការ វិវត្តិកាន់តែធ្ងន់ធ្ងរឡើងៗ និងស្ថិតក្នុងស្ថានភាពហត់ដង្ហក់ខ្លាំង ដែលត្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយ មានការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង។ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២១វេលាម៉ោង០២:៤៥នាទី។ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
656 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3393 នាក់
ខែនេះ :
10230 នាក់
3 ខែនេះ :
31770 នាក់
សរុប :
487635 នាក់