សារលោកស្រីឱវណ្ណឌីននៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១សូមជម្រាបសួរក្មួយៗទាំងអស់ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់!។ក្នុងនាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩និងក្នុងនាមមីងផ្ទាល់មីងសូមកោតសរសើរចំពោះក្មួយៗទាំងអស់ដែលហ៊ានលះបង់ពេលវេលាកម្លាំងកាយចិត្តប្រាជ្ញាធនធាននិងហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារដើម្បីចូលរួមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវ ឃោរឃៅនៅក្នុងពិភពលោក ហើយជាពិសេសមួយរយ:ចុងក្រោយនេះកម្ពុជាយើងក៏ជួបប្រទះនូវការគំរាមកំហែងនេះដូចគ្នាដែរ។ក្នុងការចូលរួមបុព្វហេតុនេះ ក្មួយៗបានក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋទូទៅ លើកតម្កើងសរសើរ ព្រោះទោះមើលមិនឃើញសត្រូវអត់ស្រមោលនេះក៏ពិតមែនតែក្មួយៗក្លាហានហ៊ានប្រឈមដោយមិនគិតពីបញ្ហាប្រឈមដល់ខ្លួនឯង ហើយចូលខ្លួនលះបង់ដើម្បីប្រជាជន និងប្រយោជន៍ជាតិមាតុភូមិជាធំ។មីងសូមកោតសរសើរដល់ក្មួយៗទាំងអស់យ៉ាងខ្លាំងបំផុត ក្មួយៗ សុទ្ធតែជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឫស្សីដ៏រឹងមាំ ហ៊ានប្រឈមឧបសគ្គដ៏លំបាកបំផុតមួយនេះ។ សេចក្តីក្លាហានរបស់ក្មួយៗ នឹងកត់ត្រាទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ដែលទុកដល់អ្នកជំនាន់ក្រោយបាន ដឹងឭពីការលះបង់នេះ ដើម្បីសុខភាពប្រជាជន ភាពសុខដុមរម្យនារបស់កម្ពុជា និងពិភពលោកទាំងមូល។ឆ្លៀតក្នុងឱកាសនេះ ទោះជាមិនមានក្មួយណាម្នាក់ឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចក្តី មីងក៏សូមផ្តាំផ្ញើការសាកសួរសុខទុក្ខជាពិសេសដល់ក្មួយៗដែលកំពុងសម្រាកព្យាបាល និងជាប់ចត្តាឡីស័ក ដោយបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដោយយេីងមិនដឹងជាមុននេះ។ មីងជឿជាក់ថាក្មួយៗ នឹងឆ្លងផុតពីដំណាក់កាលដ៏ព្រឺព្រួចនេះ ប្រកបដោយសុខភាពល្អជាក់ជាមិនខាន។ ក្មួយៗត្រូវតែរឹងមាំ និងបន្តមានសង្ឃឹមថាជីវិតប្រជាជនច្រើនទៀតគឺស្ថិតលើសុវត្ថិភាពសុខភាពរបស់ក្មួយៗដែលនឹងត្រូវទៅផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពួកគាត់ ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ និងបន្តទៅខាងមុខទៀត ដែលក្មួយៗនឹងក្លាយជាអ្នកមានបទពិសោធន៍លេីការងារជាប្រវត្តិសាស្ត្រមួយនេះ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ អាចចូលរួមសង្គ្រោះអ្នកជំងឺរាប់ពាន់នាក់ទៀតនៅថ្ងៃអនាគត។ជាចុងក្រោយ មីងសូមក្មួយៗមេត្តាមានការអត់ធ្មត់ និងការប្រុងប្រយ័ត្នខ្ពស់ ពេលបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសប្រតិបត្តិឲ្យបាននូវវិធានការសុខាភិបាលនានា ដូចជា ៣ការពារ និង៣កុំ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរស់នៅ ព្រោះកូវីដ-១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដ៏រាបណាយើងមិនយកចិត្តទុកដាក់បង្ការសុខភាពខ្លួនឯង វីរុសដ៏កាចសាហាវនេះ នឹងអាចញំញីរាងកាយយេីងបានគ្រប់ពេលវេលា។មីងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យដល់ក្មួយៗ សូមទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងសម្រេចបាននូវគ្រប់ភារកិច្ចដែលបានប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ពីអ្នកមីង ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គវក-១៩៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា