អន្តរជាតិ៖តាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldomete បង្ហាញថា៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៤២.៦៨៧.៦៧៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន៣.០៤២.៨៣២នាក់ និងជាសះស្បើយឡើងវិញ ១២១.១៨៩.២៩០នាក់។ គេហទំព័រដដែលបានបង្ហាញថា៖ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣២.៤៧២.៦៤១នាក់ ស្លាប់ចំនួន ៥៨១.៥៤០នាក់ និងជាសះស្បើយចំនួន ២៥.០៤០.២៧៧នាក់។ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១៥.៣១៤.៧១៤នាក់ ស្លាប់ចំនួន ១៨០.៥៥០នាក់ និងជាសះស្បើយ ១៣.១០៣.២២០នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១៣.៩៧៧.៧១៣នាក់ ស្លាប់ ៣៧៥.០៤៩នាក់ និងជាសះស្បើយ ១២.៤៦០.៧១២នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា