សម្តេចក្រឡាហោមស ខេងឧបត្ថម្ភថវិកាជូនដល់កងកម្លាំងនគរបាលជាតិដែលកំពុងការពារតាមគោលដៅនិងប្រចាំការត្រៀមអន្តរាគមន៍
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឧបត្ថម្ភថវិកាដ៏ថ្លៃថ្លា ចំនួន ៣៤៨,៣២០,០០០រៀល ជូនដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរ បាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុងការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ។
ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ថា «ខ្ញុំសូមឧបត្ថម្ភនូវថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែរកន្លងមកហើយ»។
ក្នុងឱកាសនៃការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លានេះ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ចែងបែងចែកថវិកានេះជូនដល់កងកម្លាំង ដោយក្នុង០១នាក់ ទទួលបានថវិកាចំនួន ២៨០,០០០រៀល៕