ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សមត្ថកិច្ចចាប់បុរសម្នាក់ករណីគំរាមសម្លាប់ប្រពន្ធនៅស្រុកស្អាង
Tue,27 April 2021 (Time 02:17 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 415នាក់)

កណ្ដាល៖នគរបាលស្រុកស្អាងកាលពីរសៀលថ្ងៃទី២៦ខែមេសា ឆ្នាំ២០២១បានចាប់បុរសម្នាក់ករណីគំរាមសម្លាប់ប្រពន្ធ។ករណីនេះនៅភូមិព្រែកតាឯកឃុំត្រើយស្លាស្រុកស្អាងខេត្តកណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថា៖ស្ត្រីជាប្រពន្ធរងគ្រោះឈ្មោះ អិត សឿនអាយុ៣២ឆ្នាំមានទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ជនសង្ស័យជាប្តីឈ្មោះ សៀប តើយអាយុ៣៩ឆ្នាំនៅស្រុកភូមិជាមួយគ្នា ។វត្ថុតាងមានអាវុធកែច្នៃ១ដើមកាំបិតប៉័ងតោ១ ស្ន១។

សមត្ថកិច្ចបានបន្តថា៖កន្លងមកជនសង្ស័យតែងតែរករឿង និងគំរាមទៅលើប្រពន្ធជាញឹកញយដោយជួនកាលជនសង្ស័យបានប្រើប្រាស់កាំភ្លើងកែច្នៃបាញ់គំរាមជនរងគ្រោះទៀតផង ។ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រើយស្លាបានចុះទៅចាប់ ជនសង្ស័យ រួមនិងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្តរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៨០នាក់និងចំ​នួនជា​សះស្បើយសរុប​កើន​៨១៧០នាក់​ខ​ណៈ​​​​​​​​​​​​​​​​​ស្លាប់ថ្មី​៥នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់​(Sinovac)ចំនួ​ន៥០ម៉ឺនដូស​ទៀតបាន​មកដល់កម្ពុជា​ហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធា​នរដ្ឋសភានិ​ងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេង​សំរិនអញ្ជើញចា​​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ-​១៩ដូសទី២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
126 នាក់
ម្សិលមិញ :
105 នាក់
សប្តាហ៍នេះ :
1331 នាក់
ខែនេះ :
6853 នាក់
3 ខែនេះ :
17753 នាក់
សរុប :
329299 នាក់