ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
លោកគឹមស​ន្ដិភាពបើសិន​ប្រជាពលរដ្ឋមិន​ចូលរួមស​ហការទប់ស្កាត់​ការឆ្លងជំងឺកូវីដ១៩​អាចបន្តទៀត
Wed,28 April 2021 (Time 03:26 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 438នាក់)

លោកគឹមស​ន្ដិភាពរដ្ឋ​លេខា​ធិការ​និ​ងជាអ្នក​នាំពាក្យក្រសួងយុតិ្តធម៌ក្នុងសន្និសីទសារព័ត៌មា​នស្តីអំពី​ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេ​ញនិងក្រុងតាខ្មៅនៃខេត្តកណ្តា​លដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩រៀបចំដោយ​គណៈ​កម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់“គ.ប.ខ.”​ព្រឹកថ្ងៃទី២៨ ​ខែមេសា​ឆ្នាំ២០២១នៅទីស្តីការក្រសួងត្តិធម៌បានបញ្ជាក់ថាការបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញនិងទីក្រុងតាខ្មៅនៃខេត្ដកណ្ដាលអាចបន្តទៀតបើសិន​ប្រជាពលរដ្ឋមិន​ចូលរួមសហការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
បើតាមលោកគឹម សន្ដិភាពក្នុងរយៈពេល​១៤ថ្ងៃ​មកនេះទាំងអាជ្ញាធរនិងប្រជាពលរដ្ឋបានខិតខំដូចគ្នា​ ហើយទទួលបាននូវលទ្ធផល​ដោយកំណត់ជាតំបន់ចំនួន៣គឺតំបន់លឿង តំបន់លឿនទុំនិងតំបន់ក្រហម។ លោករដ្ឋ​លេខា​ធិការបន្ត​ថា ការបន្ថែមចំនួន០៧ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញនិងទីក្រុងតាខ្មៅ នេះដោ​យសារតែ​ដើម្បី​​ទបស្កាត់ឬកាត់ផ្តាច់កា​រចម្លងជំងឺកូវីដ១៩ ដែលរយៈពេលបិទខ្ទប់កន្លងមកនេះ​ឃើញ​ថាកា​រឆ្លងនោះ​មិនរាលដាលទេគឺឆ្លងតែ​​នៅផ្ទះ​នោះ។លោកបញ្ជាក់ថាការបិទនេះដើម្បីផ្តល់លទ្ធភាពដល់អាជ្ញាធរក៏ដូច​ជា​គ្រូពេទ្យ​ដូចជាការទប់​ស្កាត់ កា​រព្យាបាល និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ ចំពោះតំបន់​ក្រហម គឺ​ជាតំបន់ដែលមានការឆ្លងកូវីដ១៩ធ្ងន់ធ្ងរ តំបន់លឿងទុំជាតំបន់មានការឆ្លងមធ្យមនិងតំបន់​លឿងកម្រិតឆ្លងស្រាល”។លោកបានអះអាងថា “ការបិទខ្ទប់ អាចនឹងនៅមានបន្ត​ទៀតបើសិន​ប្រជាពលរដ្ឋមិនបានចូលរួម និងករណីមិនមានការថន់ថយ ពីករណីឆ្លងជំងឺកូវីដ១៩។ ផ្ទុយ​ទៅ​វិញបើប្រជាពលរដ្ឋបានចូលរួមទប់ស្កាត់និងមានករណីជំងឺកូវីដ១៩​មានសភាពធូរ​ស្រាលឡើងវិញ”៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្តរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៨០នាក់និងចំ​នួនជា​សះស្បើយសរុប​កើន​៨១៧០នាក់​ខ​ណៈ​​​​​​​​​​​​​​​​​ស្លាប់ថ្មី​៥នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់​(Sinovac)ចំនួ​ន៥០ម៉ឺនដូស​ទៀតបាន​មកដល់កម្ពុជា​ហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធា​នរដ្ឋសភានិ​ងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេង​សំរិនអញ្ជើញចា​​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ-​១៩ដូសទី២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37 នាក់
ម្សិលមិញ :
105 នាក់
សប្តាហ៍នេះ :
1242 នាក់
ខែនេះ :
6764 នាក់
3 ខែនេះ :
17664 នាក់
សរុប :
329210 នាក់